សាលារាជធានី​ធ្វើ​ការ​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ​សង់​ស្ពាន​អាកាស​ថ្មេីរ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៣ មីនា ២០១៦) ៖ កាល​ពី​ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជាអធិបតី​ក្នុង​អង្គប្រ​ជុំស្តី​ពី​ការ​រៀបចំ​បទ​បង្ហាញ​លទ្ឋ​ផល​លម្អិតនៃសន្និសីទជាតិស្តីពីស្ថានភាពប្រជាជននៅតាមផ្លូវ និង​ពិភាក្សា​ពី​ទម្រង់​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​អាជ្ញាធរ​ពាក់ព័ន្ឋរបស់រាជធានីភ្នំពេញ ដែលរួមមានបួនចំនុច :
ទី១- ពិនិត្យត្រៀមកម្មវិធីសម្ភោធអាគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ ដែលកម្មវិធីប្រារព្ធនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ទី២ គម្រោងស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ១៧៥០ម ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ និងសាងសង់ស្ពានអាកាសថ្មេីរជេីងនៅមុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន្ត។
ទី៣- ការរៀបចំសួនច្បារមុខវត្តបុទុមវត្តីឲ្យកាន់តែល្អប្រសើរឡើង ទាំងហេដ្ឋរចនាសម្ព័ន្ឋ សោភណ្ឌភាព អនាម័យ កន្លែង​កុមារ​កំសាន្ត អាហារដ្ឋាន ចំណត់យានយន្ត បន្ទប់ទឹកអនាម័យសាធារណៈ រួមទាំងអស់ ដែល​ក្នុង​នោះ​ក៏​យើង​គិត​ផង​ដែរ​នូវ​ការ​ប្រើ​ប្រាស់​ឲ្យ​កាន់​តែងាយស្រួលដល់ជនពិការផងដែរ សូមបញ្ជាក់ផងដែរថាសួនច្បារនេះមានផ្ទៃដីប្រមាណជាង ៤,៩០០ ហិចតា។
ទី៤- ការរៀបចំថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាពលរដ្ឋខ្មែរនៃយើង ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​សហ​ភាព​សហ​ព័ន្ឋ​យុវជនកម្ពុជា៕

1716

Related Articles

Back to top button
Close
Close