ការគ្រប់​គ្រង​​រថយន្ត​​ដឹក​ជ​ញ្ជូន​​​ធុន​​ធ្ងន់ ​និង​​រថយន្ត​ក្រុង​ ​ក្នុង​​រាជ​ធានី​​ភ្នំពេញ ​តាម​​ប្លង់​គោល​​ឆ្នាំ​​២០៣៥​​

សារព័ត៌មាន​ Cambodia News/
ភ្នំ​ពេញ (២៣ មីនា ២០១៦) ៖ នៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ មាន​បើក​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​ក្រុមហ៊ុន​ដឹកជញ្ជូន​ធុន​ធ្ងន់ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតី លោក អៀង អូន​នី និង​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ រួមជាមួយ អជ្ញាធរ​ខណ្ឌ​ទាំង​១២ មន្ទី និង​មន្ត្រី​ជំនាញ ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​សហគម​ក្រុមហ៊ុន​ដឹកជញ្ជូន ។​

ការគ្រប់គ្រង​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ និង​រថយន្តក្រុង​ដឹក​អ្នកដំណើរ ក្នុង​រាជធានី​ភ្នំពេញ ជា​បញ្ហា​ដ៏​សំខាន់​ក្នុង​ការរៀបចំ​សណ្តាប់​ធ្នាប់​ចរាចរណ៍​ឲ្យ​បាន​ប្រសើរ ស្របតាម​យុទ្ធសាស្ត្រ​តម្រង់ទិស​អភិវឌ្ឍន៍ នៃ​ប្លង់គោល​ឆ្នាំ​២០៣៥​។​
កិច្ច​ប្រជុំបាន​ពិភាក្សា​ពី​បញ្ហា មួយចំនួន ៖ បទដ្ឋាន​រថយន្ត​ដឹកទំនិញ និង​ប្រភេទ តាមតម្រាយ​ផ្លូវ និង​ម៉ោង​ពេល​ចេញចូល​ក្រុង​ ការកំណត់​លក្ខខណ្ឌ​ក្នុងការ​ផាក់ពិន័យ និង​មូលដ្ឋាន​ច្បាប់​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្តី​ចរាចរណ៍​ផ្លូវគោក បញ្ហា​ប្រឈម​នានា​រវាង​ក្រុមហ៊ុន និង​អាជ្ញាធរ  ទីតាំង​ចំណតរថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​៕​​8
7

Related Articles

Back to top button
Close
Close