សម្តេច ហ៊ុន សែន​៖ ​​​ខ្ញុំ​ធ្វើ​នាយក​​រដ្ឋ​មន្ត្រី​​រហូត​​​ទាល់​តែ​​​ខ្ញុំ​​ខ្ជិល​​​ធ្វើ​​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ មីនា ២០១៦) ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​នេះ បាន​ប្រកាស​ជា​ថ្មី​ថា សម្តេច​នៅតែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​រហូត​ទាល់តែ​សម្តេច​ខ្ជិល​ ធ្វើ​។

បើ​តាម​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ បានបញ្ជាក់​ថា មនុស្ស​ចាស់​មែន​ ប៉ុន្តែ​គំនិត​វា​ថ្មី អាយុ​៨០​ក៏ដោយ​ប៉ុន្តែ​បើសិន​មាន​គំនិត​ថ្មី វា​ក៏​ជា​យុវជន​ដែរ​។ ហើយ​បើ​ប្រជាជន​បោះឆ្នោត​ឲ្យ​សម្តេច សម្តេច​នៅតែ​ធ្វើ​អ៊ីចឹង គឺធ្វើ​រហូត​ទាល់តែ​ខ្ញុំ​ខ្ជិល​ធ្វើ​។ 

ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ពេលនេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត «​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​» ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ សូហ្វីតែ​ល​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​នេះ​៕

1

 

Related Articles

Back to top button
Close
Close