សាលា​​រាជធានី​​​កំពុង​​ជំរុញ​​​គម្រោង​​​សាង​សង់​​​ផ្លូវ​​ថ្មើរ​ជើង​​​តាម​​ច្រាំង​​ទន្លេ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១៨ មីនា ២០១៦)៖ លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ថ្មើជើង និង​ច្រាំងទន្លេ ចាប់ពី​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​មុខ​​ព្រះបរមរាជវាំង ដល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​។ នេះ​បើ​តាម​ការឲ្យដឹង​នៅលើ​ទំព័រ​ហ្វេស​ប៊ុក លោក​ប៉ា សុជាតិ​វង្ស នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា​។​

ប្រភព ​ដដែល​បន្តថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ជម្រុញ​សាងសង់​គម្រោង​ផ្លូវ​ ថ្មើរជើង តាម​ច្រាំងទន្លេ​ដោយ​ត​ភ្ចាប់​ចាប់ពី​បញ្ចរ​ព័ត៌មាន​ទេសច​រណ៍​មុខ​ ព្រះបរមរាជវាំង រហូតដល់​ស្ពាន​ព្រះមុនីវង្ស​។

គម្រោង​នេះ ​លាត​សន្ធឹង​​តាម​​ដង​មាត់ច្រាំង​ទន្លេចតុមុខ ដែល​មាន​ប្រវែង​សរុប ៤,១៥០​ម៉ែត្រ នឹង​ចែក​ជា ២​ដំណាក់កាល​គឺ​៖ ដំណាក់កាល​ទី​១: ពី​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​មុខ​ព្រះបរមរាជវាំង រហូតដល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ដែល​មាន​ប្រវែង​សរុប​ប្រហែល ៩៥០​ម៉ែត្រ និង​ទទឹង​ចាប់ពី ៧​ម៉ែត្រ ដល់ ១៥​ម៉ែត្រ​៕

Capture

 

 

Related Articles

Back to top button
Close
Close