សម្ដេច ហ៊ុន សែន ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនកំពុងបោកប្រាស់ប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មីនា ២០១៦) ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលបានប្រែក្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល បាននិងកំពុងធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈផ្តល់អត្រាការប្រាក់ខ្ពស់ និង ផ្តល់ប្រាក់កម្ចី ដោយមិនពិនិត្យពីលទ្ធភាព នៃការផ្តល់សំណង និងកម្ចីខ្លះទៀតមិនបានគាំទ្រជំរុញដល់ការបង្កើនផលិតភាពរបស់ អ្នកខ្ចី។
សម្តេច បានថ្លែងបែបនេះ នៅក្នុងកម្មវិធីបើកសន្និសីទការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦ នេះ នៅវិមានសន្ដិភាព៕