ពិធីបញ្ចុះបឋមសិលាកសាងជាផ្លូវការ នៃអាគារខុនដូ The Penthouse Residence
សារប័ត៌មាន Cambodia News/
ភ្នំពេញ (១២ មីនា ២០១៦) ៖ នាព្រឹកថ្ងៃទី១២ខែ មីនានេះ អាគារ ខុនដូ The Penthouse Residence មានកំពស់៣៦ជាន់ ដែលជាគំរោង អភិវឌ្ឍន៍ចម្រុះមួយ ដែលដាក់បញ្ជូលគ្នា ទាំងលំនៅដ្ឋាន និងអាគារពាណិជ្ជកម្ម មានទីតាំងនៅអាគារលេខ៨៣B ស្ថិតតាមបណ្តោយ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កណ្តាលរាជធានីភ្នំពេញ ត្រូវបានធ្វើពិធីបញ្ជុះបឋមសិលា បើកដំណើរការ សាងសង់ជាផ្លូវការហើយ។
បើតាមការបញ្ជាក់ របស់ក្រុមហ៊ុន The Penthouse Residence បានឲ្យដឹងថា The Penthouse Residence គឺជាខុនដូ លំដាប់ថ្នាក់ពិភពលោកកម្រិតផ្កាយ៥ ដែលមាន ភោជនីដ្ឋាន វិលដំបូងគេនៅកម្ពុជា ដែលផ្តល់ជូនអតិថិជន បានទស្សនានូវ ទេសភាព៣៦០ដឺក្រេ ក្នុងទីក្រុងភ្នំពេញ និងអាចវិលបានមួយជុំ ក្នុងរយៈពេល មួយម៉ោង។
គម្រោងនេះ សាងសង់នៅលើផ្ទៃដីទំហំ ២ពាន់ម៉ែត្រការ៉េ ដោយចំណាយ ទឹកប្រាក់ ក្នុងការសាងសង់ ប្រមាណជា៣៥លានដុល្លារ មានកំពស់ចំនួន៣៦ជាន់ និង៤៥៧យូនីត គ្រោងនឹងបញ្ចប់កាសាងសង់នាឆ្នាំ២០១៨ខាងមុខ ហើយចំពោះ តំលៃវិញ គឺចាប់ពី៧ម៉ឺនដុល្លារ រហូតដល់ជា៨០ម៉ឺនដុល្លារ។
The Penthouse Residence មានសាលារៀន មន្ទីរពេទ្យ ស្ថានទូត អាគារពាណិជ្ជកម្ មជាច្រើន និងជាកន្លែង ប្រកបដោយផាសុខភាពក្នុងការរស់នៅ ខាងមុខផ្សារ ទំនើប អ៊ីអនម៉ល និងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលជាទីតាំងនៅចំកណ្តាល ទីក្រុងភ្នំពេញ ពោរពេញដោយភាពងាយស្រួល និងរស់នៅក្នុងភាពស៊ីវិល័យ។
អាគារទាំងមូល ត្រូវបានបំពាក់ដោយកញ្ចក់ថ្លា អាចឲ្យលោកអ្នកទស្សនាទេសភាព ទីក្រុងភ្នំពេញទាំងមូល ដូចជាព្រះបរមរាជវាំង ទន្លេមេគង្គ នឹងទន្លេចតុមុខជាដើម។ The Penthouse Residence មានបំពាក់អាងហែលទឹក កន្លែងហាត់ប្រាណ សូណា ស្កាយបារ និងសន្តិសុខ២៤ម៉ោង ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺមានភោជនីដ្ឋានវិលដំបូងនៅកម្ពុជា ដោយផ្តល់ជូនអតិថិជន អាចទស្សនា នូវទេសភាព បាន៣៦០ដឺក្រេក្ក្នុងទីក្រុងភ្នំពេញ។
បើតាមបញ្ជាក់ពីក្រុមហ៊ុន The Penthouse Residence មានបន្ទប់៥ជម្រើស សម្រាប់អតិថិជន 1.Comfort Bedroom, 2. Suite1+ Bedroom, 3. Embassy 2 bedrooms , 4. President 3 bedrooms និងជម្រើសទី៥ 5.Richmond Penthouses ហើយចំពោះប្រាក់កក់ដំបូង អតិថិជន បង់ត្រឹមតែ១ពាន់ដុល្លារ តែប៉ុណ្ណោះ៕