យុវតី​ម្នាក់​ទម្លាយ​អាថ៌កំបាំង​ លួច​មាន​ស្នេហា​ស៊ី​ជម្រៅ​ជា​មួយ​ឯកឧត្តម​ កឹម ​សុខា​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (០១ មីនា ២០១៦) ៖ នាងខ្ញុំសោកស្តាយណាស់ ដែលបានជ្រល់ខ្លួនទាក់ទងជាមួយលោកកឹម សុខា អនុប្រ​ធាន​គណ​បក្ស​សង្រ្គោះជាតិ ដោយ​ជឿ​តាមការលួងលោម និងសន្យាផ្តល់លុយកាក់និងសម្ភារៈពីគាត់ ខ្ញុំក៏យល់ព្រមស្នេហាជាមួយគាត់ រហូតបានទៅដើរលេង នៅ​ទី​ក្រុងបាងកកជាមួយគាត់។

ស្ទើររាល់ថ្ងៃលោក កឹម សុខាគាត់តែងតែទូរស័ព្ទមករកខ្ញុំគាត់ប្រាប់ខ្ញុំថាគាត់ស្រលាញ់ខ្ញុំណាស់ស្ទើរបាត់មុខខ្ញុំមិនបាន ថ្ងៃ១​គាត់​បានទូរស័ព្ទមករកខ្ញុំ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានអាការៈចេះតែចង់ក្អួតចង្អោរ សង្ស័យមានផ្ទៃពោះ គាត់ក៏ឆ្លើយវិញថា លេង​សើចម្លេះ គាត់ឲ្យខ្ញុំរកវិធីការពារ ពេលបានលឺសម្តីរបស់គាត់ខ្ញុំមានអារម្មណ៍អស់សង្ឃឹម ព្រោះគាត់គ្មានការទទួលខុសត្រូវអីទាំងអស់។

ប៉ុន្មានថ្ងៃមុននេះ គាត់បានហៅខ្ញុំឲ្យទៅលេងផ្ទះគាត់ នៅម្តុំផ្សារព្រែកឯង ហើយឲ្យខ្ញុំនាំមិត្តភ័ក្តិស្រីទៅលេងជាមួយផង ពេល​គាត់ឃើញមិត្តភ័ក្តិខ្ញុំ គាត់បានបបួលមិត្តភ័ក្តិឲ្យធ្វើប៉ាស្ព័រទៅលេងប្រទេសបារាំងជាមួយគាត់ ពេល​នោះ​ខ្ញុំហួស​ចិត្ត​នឹក​ស្មាន​មិនដល់ថា កឹម សុខាជាមនុស្សប្រុសចិត្តសាវា ល្មោភតណ្ហាឃើញស្រីក្មេងមិនបាន បានខ្លួនហើយមិនទទួលខុសត្រូវ។

ឥឡូវ​នេះ​ខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានមនុស្សជិះម៉ូតូតាមដានខ្ញុំ ពេល​នេះ​ខ្ញុំ​សុំ​ទំលាយ​រឿង​រ៉ាវ​ទាំង​អស់ដោ​យ​ឥត​អៀន​ខ្មាស់​ព្រោះដើម្បីអោយមិត្តភ័ក្តិជួយខ្ញុំផង។

ខ្ញុំ​សុំផ្តាំ​ផ្ញើ​ចំពោះ​មិត្តភ័ក្តិ​ទាំង​អស់​សុំ​ប្រុង​ប្រយត្ន័​ជា​មួយ​មនុស្ស​ប្រុស​របៀប​នេះ ចុង​ក្រោយ​នេះ​ខ្​ញុំ​សុំ​បង្ហាញ​សំលេង​ទូរស័ព្ធ​ទាក់​ទង​ជា​មួយ ​កឹម​ សុខា ​ដែល​បានថតទុកហើយសុំ   អោយ​សមត្ថ​កិច្ច​ជួយ​ការពារសុវត្ថិភាពឲ្យនាងខ្ញុំផង៕

1

Related Articles

Back to top button
Close
Close