មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រតិកម្មនឹង កញ្ញា ធី សុវណ្ណថា ដែលចង់គ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ កុម្ភៈ ២០១៦) ៖ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា បានសរេសរនៅលើទំព័រ Facebook ផ្ទាល់របស់ខ្លួន ដែលមានខ្លឹមសារថា៖ «នាងខ្ញុំស្នើសុំសិទ្ធ គ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ដើម្បីលើកស្ទួយ កិត្តិយសសង្គ្រោះជាតិឡើងវិញ រយៈពេល៦ខែ ខ្ញុំនឹងធ្វើឲ្យទូរទស្សន៍មានដំណើរការ»។
ជាមួយគ្នានោះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏បានប្រតិកម្ម និងបានសរសេរនៅលើកបណ្តាញសង្គមរបស់លោកនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា «ការងារគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យដែលត្រូវចំណាយប្រាក់រាប់លាន ដុល្លារ ឲ្យដំណើរការ មិនមែនជាល្បែងសម្រាប់លេងសើច ឬធ្វើប្រជាភិថុតទេ !»។
គួរ បញ្ជាក់ថា ក្រោយពីមានការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា បែបនេះបានធ្វើឲ្យមានការចាប់អារម្ភណ៍ពីអ្នកសារព័ត៌មាន ជាពិសេស អ្នកលេងបណ្តាសង្គម Facebook៕