គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤ ​កុម្ភៈ​ ស្លាប់​ ​៦​នាក់​រង​របួស​ធ្ងន់ ២១​នាក់

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (២៥ កុម្ភៈ ២០១៦) ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន ១២​លើក ក្នុង​នោះ ​យប់ ៥​លើក បណ្តាល​អោយ​មនុស្ស​ស្លាប់ ៦​នាក់ ( ស្រី ២​នាក់ ) រង​របួស​ធ្ងន់ ២១​នាក់ ( ស្រី ៤​នាក់ ) និង​របួសស្រាល ៥​នាក់ ( ស្រី ១​នាក់ )​។​

នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍ ទាំង ១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២១​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៨​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់ ។​

ប្រភព ​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក , ស្រវឹង ២​លើក ,​មិន​គោរព​សិទ្ធិ ២​លើក និង​បត់​គ្រោះថ្នាក់ ៤​លើក​។ ក្នុង​នោះ​ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៩​នាក់ (​យប់ ១៤​នាក់​) ៕

8

 

Related Articles

Back to top button
Close
Close