ករណី​​​​ឆ្លង​​មេរោគ​អេដស៍ក្នុង​​ចំណោម​ ​​២៧៩​​នាក់​​​​​នៅ​​​ខេត្ត​​​កណ្ដាល​​​​​​​​​មាន​ ​​៤​នាក់​​

សារព័ត៌មាន​ Cambodia News​/

កណ្តាល​ (២៥ កុម្ភៈ ២០១៦) ៖ កាល​ពី​​ល្ងាច​ថ្ងៃទី​២៤ ខែ​កុម្ភៈ រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន ចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​មួយ​ថា ​ ​ករណី​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល មាន​ចំនួន​៤​នាក់ ក្នុងចំណោម​អ្នកចូលរួម​ស្ម័គ្រចិត្ត ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ចំនួន ២៧៩​នាក់ (​ស្ត្រី​១៧១​នាក់​)​។

សេចក្ដីប្រកាស​ដដែល​បានឲ្យដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​ដែល​ធ្វើតេស្ត​ឈាម មាន​កុមារ​១១២​នាក់ (​កុមារី​ចំនួន​៧០​នាក់​) ពុំ​មាន​ឆ្លង​មេរោគ​អេដស៍​ទេ​។

សូមបញ្ជាក់​ថា ក្រសួង​សុខាភិបាល ព្រមទាំង​ដៃគូ​នឹង​បន្ត​ការតាមដាន​ដោយ​យកចិត្តទុកដាក់​នូវ​សភាពការណ៍​ ខាងលើនេះ និង​អំពាវនាវ​ដល់​សាធារណជន ត្រូវ​គោរព​នូវ​សិទ្ធិ​ក្នុង​ការរក្សា​សំងាត់ និង​ភាពថ្លៃថ្នូរ​ជូន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ព្រមទាំង​បញ្ចៀស​នូវ​ការ​ម៉ាក់​ងាយ និង​ការរើសអើង​ដល់​ពួកគាត់​៕

3

 

Related Articles

Back to top button
Close
Close