សម្ដេច​ហ៊ុន សែន​ នឹង​​វិល​​​មក​​ដល់​​​កម្ពុជា​​​វិញ​​​នា​រា​ត្រី​​​ថ្ងៃ​​សុក្រ​​​

សារព័ត៌មាន Cambodia News/

ដោយ​៖ ហេង នាង​/

ភ្នំ​ពេញ (១៨ កុម្ភៈ ២០១៦) ៖ តាម​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក​របស់​សម្ដេច​នា​ កាល​ពី​ល្ងាច​ថ្ងៃទី​១៧ កុម្ភៈ  សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រមទាំង​គណៈប្រតិភូ​អមដំណើរ​នឹង​វិលត្រឡប់​មក​ដល់​ល​ម្ពុ​ជាវិញ​នៅ​យប់ ថ្ងៃ​សុក្រ​ទី​១៨ កុម្ភៈ បន្ទាប់​ពី​ការធ្វើដំណើរ​ជាង ២០ ម៉ោង​។​

Captureខណៈកំ ​ពុង​ធ្វើ​ដំ​ណើរ​សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរសារថា ” ខ្ញុំ​ចង់​បញ្ជូន​សារ​ពី​លើ​យន្តហោះ ​ ខ្ញុំ​មិន​ដឹង​ថា​យន្ត​ហោះ​ស្ថិត​នៅ​តំបន់ណាទេ ក្នុង​ដំណើរពីព្រលានយន្តហោះ San Francisco ​ទៅ​ព្រលាន​យន្ត​ហោះហុងកុង ដែល​ប្រើ​រយៈ​ពេល​ហោះ​ជាង១២ម៉ោង ក្នុង​ចម្ងាយផ្លូវជាង១ម៉ឺនគីឡូម៉ែត្រ។ តាម​ផែន​ទី​បង្ហាញ​ផ្លូវ​ហោះ ​ពេល​ខ្ញុំ​បង្ហោះ​នេះ​យើង​កំពុង​ស្ថិត​នៅ​លើ​សមុទ្រ”។

សារ ​របស់​សម្តេច​បាន​បន្ត​ថា “បច្ចេក​វិជ្ជា​បច្ចុប្បន្ន​អនុញ្ញាត្តិ​ឱ្យ​ យើងធ្វើការទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល។ សង្ឃឹម​ថា​ខ្លឹម​​សារ​នេះនិងបានដល់បងប្អូនជនរួមជាតិ ព្រោះ​ខ្ញុំ​បាន​ទំនាក់​​ទំនងជាមួយកូនខ្ញុំតាម Whatsapp!”​។​នេះ​ជា​រូប​ភាព​នៅ​ក្នុង​​យន្ត​ហោះ ដែ​លខ្ញុំ​ថតមុនពេលខ្ញុំបង្ហោះចេញតាម Facebook របស់ខ្ញុំ។ យ៉ាងយូរម៉ោង១១យប់ ថ្ងៃព្រហ្បត្តិ៍ ទី១៨ កុម្ភះ​ខ្ញុំ​និង​គណៈ​ប្រតិភូ​នឹង​ទៅ​ដល់​មាតុ​ភូមិ​ជា​ទី​ស្រឡាញ់​នៃ​យើង។

ជាមួយ ​គ្នា​នោះ​សម្តេច​បាន​​ឆ្លៀត​​ឱកាស​​អរគុណ​ពី​ចម្ងាយ​ដល់​បងប្អូន​ជនរួមជាតិ ​ ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បាន​ជូនពរ​ដល់​សម្ដេច និង​គណៈប្រតិភូ​កម្ពុជា ក្នុង​រយះពេល​នៃ​ការ​ចូល​រួម​​ប្រជុំ​ពិសេស​ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក​។​

សម្ដេច​បានឲ្យដឹង​ទៀតថា “​ខ្ញុំ​សូម​កោតសរសើរ ចំពោះ​បងប្អូន​ជនរួមជាតិ ពិសេស​ក្មួយៗ​យុវជន​ដែល​បាន​តាមដាន​ដោយ​​យកចិត្តទុកដាក់​ចំពោះ​ការវិវត្តន៌​ នៃ​កិច្ចប្រជុំ​នេះ ដែល​នេះ​បង្ហាញ​ដោយ​មោទនៈភាព​ថា ប្រជាជន​យើង​ចាត់ទុក​កិច្ចការ​ក្នុងប្រទេស និង​ក្រៅប្រទេស​ជា​កិច្ចការ​ដែល​ខ្លួន​ត្រូវ​ដឹង​ក្នុងនាម​ជា​ម្ចាស់ឆ្នោត និង​ម្ចាស់​ប្រទេស​”៕

2

Related Articles

Back to top button
Close
Close