បាតុករនៅអាមេរិក​តវ៉ា​​ប្រឆាំង​នឹង​សម្តេច ​ហ៊ុន ​សែន​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៦ កុម្ភៈ ២០១៦) ៖ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​ រយនាក់នៅសហរដ្ឋអាមេរិក​ នៅព្រឹកថ្ងៃ​អង្គារនេះ​ បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំ​របស់​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ប្រទេស​កម្ពុជា​ ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។ ​

បើតាមរូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើក​បដាទាមទារ​ឲ្យ​សម្តេច ហ៊ុន សែន ចុះចេញពីតំណែង​ បញ្ឈប់ការរំលោភបំពាន​និង​បញ្ឈប់ការសម្លាប់ជាដើម។​

គួរ​បញ្ជាក់ថា កាលពីម្សិលមិញខណៈកំពុង​បំពេញទស្សនកិច្ច​នៅទីក្រុង​SunnylandsនៅRancho Mir​age​ដើ​ម្បីចូល​រួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន​ សម្តេច​​ ហ៊ុន សែន បានថ្លែង​ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ថា ៖ ខ្ញុំនឹងលេងឲ្យ​ដល់ទី ហើយ​អាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យ​សិទ្ធិការពារ។​ ហើយ​ខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”៕​ (ប្រភព​ពី​ ហ្វេស​ប៊ុក​​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិក​កាំង)

បាតុករ ដែលតវ៉ា​នៅ​អាមេរិក​​​ប្រ​ឆាំង​នឹង​​សម្តេច​ ហ៊ុន ​សែន​(រូបភាព​​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក​​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិក​កាំង)
បាតុករ ដែលតវ៉ា​នៅ​អាមេរិក​​​ប្រ​ឆាំង​នឹង​​សម្តេច​ ហ៊ុន ​សែន​(រូបភាព​​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក​​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិក​កាំង)

Related Articles

Back to top button
Close
Close