សាលារាជធានីភ្នំពេញ ធានា​ជួយ​រក​ការងារ​ឱ្យ​បង​ប្អូន​ពិការ​ទាំង​អស់​ធ្វើ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១២ កុម្ភៈ ២០១៦) ៖ ក្រោយ​ការសម្រេច របស់សាលារាជធានីភ្នំពេញ មិនអនុញ្ញាតអោយ មាន​ការ​ធ្វើ​អាជីវ​កម្ម​លើ​ជន​ពិការ​ ច្រៀង​នៅ​តាម​ភ្លើង​ស្តុប ដើម្បីអង្គៀសប្រាក់ នោះពេលនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាល រាជ​ធានី​​​​​​ភ្នំពេញ បានប្រកាសថា នឹង​ធានា​ជួយ​រក​ការ​ងារ​ឲ្យ​បងប្អួនជនពិការទាំងអស់ធ្វើ។

imagesឯកឧត្តមបានថ្លែង នៅលើទំព័រ Facebook ថា “សាលារាជធានីភ្នំពេញ សូម​ធានា​ជួយ​​រក​ការ​ងារ​ឱ្យ​បង​ប្អូន​ពិការ​ទាំង​អស់ ប៉ុន្តែ​ត្រូវ​បញ្ឈប់​ការ​ធ្វើ​អាជីវ​កម្ម​លើ​ជន​ពិការ​តទៅទៀត។ ការងារសំខាន់ៗដែលយើងត្រូវធ្វើបន្តទៀត ជា​មួយ​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជនពិការគឺ៖

១-គ្រប់គ្រងឱ្យបាននូវចំនួនជនពិការទាំងអស់ទូទាំងរាជធានីភ្នំពេញ ហើយ​កំណត់​​​ឱ្យច្បាស់ពីអត្តសញ្ញាណរបស់ពួកគាត់ ថា​ នៅ​តាមគ្រួសារ ឬ​នៅ​តាម​អង្គការ​ បើពួកគាត់ចង់នៅមណ្ឌល យើងត្រូវបញ្ជូនទៅមណ្ឌលរបស់យើង ដោយ​មាន​ការ​ឧបត្ថម្ភ និង​បីបាច់ថែរក្សាត្រឹមត្រូវ។

២-ពិនិត្យមើលឡើងវិញថា អង្គការណាខ្លះធ្វើការជាមួយជនពិការ មានច្បាប់ ឬអត់ច្បាប់ ហើយ​អង្គការ​ដែល​មាន​ច្បាប់​បាន​អនុវត្តគោលការណ៍របស់ខ្លួនហើយ ឬនៅ?
៣-រៀបចំបណ្ដុះបណ្ដាលទៅតាមសមត្ថភាពរបស់ពួកគាត់ ដើម្បីបន្ស៊ីជាមួយនឹងការងារផ្សេងៗ ហើយ​យើង​អាច​ឱ្យ​គាត់​រស់​នៅ​ក្នុងសង្គមដូចគេដូចឯងបាន។
៤-រដ្ឋបាលរាជធានីភ្នំពេញ នឹងជ្រើសរើសបងប្អូនពិការមួយចំនួន ដើម្បីមកបម្រើការងារជាមួយយើង ទៅ​តាម​សមត្ថ​ភាព​របស់​ពួកគេ៕

Related Articles

Back to top button
Close
Close