គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១១ ខែកុម្ភៈ ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាលចំនួន ១១នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ កុម្ភៈ ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មានចំនួន៧លើក ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៦នាក់និងរងរបួសធ្ងន់ស្រាល ចំនួន១១នាក់។
នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង៧លើកនេះ ក៏បានបណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១១គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង និងយានផ្សេងៗ២គ្រឿង។មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន ៣លើក ,មិនគោរពសិទ្ធិ ១លើក , មិនប្រកាន់ស្តាំ ២លើក, និងបត់គ្រោះថ្នាក់ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៥នាក់ ៕