ព្រះមហាក្សត្រសម្រេចតែងតាំងអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃគ.ជ.ប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ កុម្ភៈ ២០១៦) ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំង លោក ទេព នីថា ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានឋានៈ ស្មើនឹងរដ្ឋលេខាធិការ។
ព្រះរាជក្រឹត្យចុះថ្ងៃទី២៩ មករា ក៏បានតែងតាំង លោក ម៉ៅ សុភារិទ្ធិ, លោក សោម សូរីដា, លោក នី ចរិយា, និងលោក ម៉ុក ដារ៉ា, ជាអគ្គលេខាធិការរងនៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោតមានឋានៈនិង បុព្វសិទ្ធិស្មើនឹងអនុរដ្ឋលេខាធិការ៕