អ្នក​រុញ​រទេះ​លក់​ចា​ហួយ​ ម្នាក់​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល ថ្ងៃទី​២ ខែមេសា​ យុវជន​ជា​អ្នក​រុញ​រទេះ​លក់​ចាហួយ​ ម្នាក់​រងរបួស​ដួលសន្លប់​ស្តូកស្តឹង​ម្នាក់ឯង ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បន្ទាប់ពី​ត្រូវ​ម៉ូតូ​មួយគ្រឿង​ដឹក​ត្រី​ចំហុយ​បុក​ពេញទំហឹង​ចំ​ពីក្រោយ នៅ​ចំណុច​មុខផ្ទះ​លេខ​476 តាម​បណ្តោយ​ផ្លូវ​លេខ​271 សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។

មុន​ពេល​កើត​ហេតុ​ ​យុវជន​ម្នាក់​អាយុ​ប្រហែល​១៧​ឆ្នាំ បាន​រុញ​រទេះ​លក់​បង្អែម ចាហួយ​តាម​ដងផ្លូវ​លេខ​271 ពី​ជើង​ទៅ​ត្បូង លុះ​ដល់ពេល​យុវជន​រូបនោះ​រុញ​មកដល់​កន្លែងកើតហេតុ​ក៏​ស្រាប់តែ​ម៉ូតូ​ មួយគ្រឿង​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ដែល​រុញ​រទេះ​លក់​បង្អែម​ចា​ហ៊ួ​យ​សន្លប់​ស្តូកស្តឹង​ តែម្តង​ឯង​។

ជនបង្ករ​ដែល​ជិះ​ម៉ូតូ​បុក​គេ​ហើយ​បម្រុង​រត់គេចខ្លួន​ឈ្មោះ​ស៊ិន សុ​ភ័​ក្រ អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​ដើម​គរ ខណ្ឌទួលគោក មុខរបរ​ជា​អ្នក​ស៊ី​ឈ្មួ​ល​ដឹក​ត្រី​ចំហុយ​ឲ្យ​គេ ជិះ​ម៉ូតូ​ម៉ាក​គុប ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS 03 05 ។​ ​

​ចំណែក​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយ​ជនរងគ្រោះ​សន្លប់​ មិនដឹង​ខ្លួន​។ ​បច្ចុប្បន្ន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​ក៏​បញ្ជូន​ម៉ូតូ​ជនបង្ករ​និង​ រទេះ​ជនរងគ្រោះ​ទៅកាន់​ការិយាល័យ​ចរាចរ​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សម្របសម្រួល ដោះស្រាយ​នៅពេល​ក្រោយ​៕ ​ ហេង នាង

art13.3

Related Articles

Back to top button
Close
Close