មនុស្សជាង៣០០នាក់ ត្រូវជួយសង្គ្រោះ រួចពីគ្រោះថ្នាក់ ក្នុងរញ្ជួយដីនៅតៃវ៉ាន់
សារព័ត៌មាន Cambodia News/
តៃវ៉ាន់ (០៩ កុម្ភៈ ២០១៦) ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ត្រូវក្រុមជួយសង្គ្រោះប្រទះឃើញនៅរស់ និងជួយទាញនាងចេញពីគំនរបាក់បែកនៃអគារនាកោះតៃវ៉ាន់ បន្ទាប់ពីកើតមានរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ កាលពីថ្ងៃព្រលឹមថ្ងៃសៅរ៍ កន្លងទៅនៅក្រុងTainan ។
ក្រុម អ្នកសង្គ្រោះក្នុងទីក្រុង Tainan ជួយសង្គ្រោះបានមនុស្សចំនួន៣នាក់ទៀតកាលពីថ្ងៃច័ន្ទម្សិល មិញ ក្នុងនោះមានម្នាក់ជាអ៊ំស្រីរបស់ក្មេងស្រីខាងលើ ក្នុងប្រតិបត្តិការស្វែងរកមនុស្សជាច្រើននាក់ទៀតដែលជាប់កប់ ក្នុងគំនរបាក់បែក។
មនុស្ស យ៉ាងតិច ៣៨នាក់ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីខាងលើ។ តាមមន្ត្រីអាជ្ញាធរតៃវ៉ាន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យ មនុស្ស៣១០នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែក ក្នុងនោះមនុស្ស១០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
រញ្ជួយដីរង្វាស់ ៦,៤វ៉ិចទ័រ បានកើតឡើងនៅក្រុងTainan ព្រលឹមថ្ងៃសៅរ៍កន្លងទៅ ធ្វើឲ្យដួលរលំអគារកម្ពស់ ១៧ជាន់ និងឆក់យកជីវិតមនុស្សយ៉ាងតិច ៣៨នាក់ គិតមកទល់ពេលនេះ។ ពេលនេះក្រុមអ្នកសង្គ្រោះកំពុងស្វែងរកអ្នកនៅជាប់ក្នុងគំនរ បាក់បែក ជាបន្ត៕ ប្រភព៖ BBC