ថន លក្ខិណា ការណាត់ជួបអស្ចារ្យក្នុងមួយជីវិតនាងគឺឪពុក

សារព័ត៌មាន​​ Cambodia News/

​កម្សាន្ត (០៣ កុម្ភៈ ២០១៦) ៖ គណនេយ្យហ្វេសប៊ុករបស់ពិធីការិនីទូរទស្សន៍ហង្សមាស ថន លក្ខិណា ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ បាន​បង្ហោះ​រូប​និង​សរសេរ​ថា “ការណាត់ជួបដ៏អស្ចារ្យជាមួយលោកប៉ាខ្ញុំ។ ជួបគ្នាយប់នេះនៅវេលាម៉ោង ៨និង៣០​នាទីយប់នេះ តាមរ​យៈ​ទូរទស្សន៍ PNN”។

សម្រាប់តារាសម្តែងកញ្ញា ថន លក្ខិណា ការណាត់ជួបស្នេហ៍ ឬ ការណាត់ជួបបុរសក្នុងក្តីស្រម៉ៃ​មិនមែនជាសង្សារ ឬ អនា​គត​ស្វាមីឡើយ គឺ ឪពុក បង្កើត​ដែល​មួយ​ជីវិត​ជា​រឿង​អស្ចារ្យ​របស់​នាង។ និយាយ​បែប​នេះ​ដោយ​សារ​នាង​បាន​បែក​ពី​ឪ​ពុក​នាង​អស់​ពេល១១ឆ្នាំ។

សូមរំលឹកថា ក្នុងពិធីខួបកំណើតរបស់នាងដែលប្រារព្ធកាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅពេលកាត់នំប្រកាសថា អាយុ​២៥ ឆ្នាំ សម្រស់របស់នាងស្អាតជាងមុននោះ ថន លក្ខិណា បែរជាយំស្រក់ទឹកភ្នែក ម្តងហើយម្តងទៀត មិន​ចង់​ឈប់​ទោះ​បី​ជា​ដើរ​ឡើងឆាកដើម្បីថ្លែងអំណរគុណភ្ញៀវយ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា កញ្ញា ថន លក្ខិណា បាននិយាយទាំងស្រក់ទឹកភ្នែកអួលដើមកថា អគុណ​ដល់​លោក​ឪពុក​និង​អ្នក​ម្តាយ​របស់​នាង​ខ្ញុំដែលបានបង្កើតនាងខ្ញុំ មកអោយមានថ្ងៃនេះ។ ថ្ងៃនេះនាងខ្ញុំសប្បាយចិត្តខ្លាំងណាស់។ អគុណ​ប៉ា​ដែល​អោយ​ពរ​ចូល​រួម​កម្ម​វិធីថ្ងៃនេះ។

អគុណប៉ា ដែលថ្ងៃនេះមកចូលរួម​ ខ្ញុំបានបែកប៉ាមក១១ឆ្នាំមកហើយ ឆ្នាំនេះប្រារព្ធពិធីខួបកំណើតដើម្បីឱ្យដឹងថានាងមាន ​វ័យ​២៥​ ឆ្នាំនិងមានរូបរាងស្អាតជាងមុននិងដើម្បីឱ្យសប្បាយជុំគ្នាហើយអ្វីដែលនាងចង់បានជាកាដូនោះ គឺ លោក​ឱពុក​នាង​ដែលបែក​ពីនាងនិងគ្រួសារនាង១១ឆ្នាំដោយបានព្រមវិល​ ត្រឡប់មកជួបនាងនិងធ្វើពិធីខួបកំណើតឱ្យនាងក្នុងឆ្នាំនេះ៕

5

468

Related Articles

Back to top button
Close
Close