ក្រសួងមហាផ្ទៃ តម្រូវឲ្យអ្នកបើកបរម៉ូតូ ដែលមិនមានប័ណ្ណបើកបរ ត្រូវមានអត្តសញ្ញាណប័ណ្ណ ភ្ជាប់តាមខ្លួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ នៅក្នុងពិធីបូកសរុប លទ្ធផលការងារត្រួតពិនិតត្យ និអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០១៦ នាល្ងាចថ្ងៃទី១ ខែកុម្ភៈ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា តម្រូវអោយអ្នកបើកបរទាំងអស់គ្នា (សម្រាប់ទោចក្រយានប្រភេទ ក១ មានកម្លាំង១២៥សេសេចុះ) ដែលមិនមានប័ណ្ណបើកបរ ត្រូវមានអត្តសញ្ញាប័ណ្ណភ្ជាប់តាមខ្លួន ពេលធ្វើដំណើរទៅណាមកណា។
សម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា ការ តម្រូវអោយអ្នកបើកបរទាំងអស់គ្នា (សម្រាប់ទោចក្រយានប្រភេទ ក១ មានកម្លាំង១២៥សេសេចុះ) ដែលមិនមានប័ណ្ណបើកបរ ត្រូវមានអត្តសញ្ញាប័ណ្ណភ្ជាប់តាមខ្លួន ពេលធ្វើដំណើរ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងសន្តិសុខ និងងាយស្រួល កំណត់អត្តសញ្ញាណអ្នកបើកបរអោយបានច្បាស់លាស់ ពេលមានគ្រោះថ្នាក់ រឺមានបញ្ហាចរាចរណ៍ផ្សេងៗ៕