រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននិង ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ (០១ កុម្ភៈ ២០១៦) ៖ ការរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលក្រសួងព័ត៌មាន និង​ភាគី​ពាក់​ព័ន្ធ​មក​ពី​គ្រប់​ភាគី ក្រោម​ការ​គាំទ្រ​របស់អង្គការយូណេស្កូ កំពុងតែរៀបចំឡើង នេះនិងមានការសាទរពីប្រជាពលរដ្ឋ ដោយ​សារ​តែ​ច្បាប់​នេះ​គ្រប់​ភាគី​សុទ្ធ​តែចង់បាន ចង់ដឹងដូចគ្នា។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​​មន្ត្រី​ក្រសួងព័ត៌មាន

ថ្លែង​​ក្នុងកម្មវិធីបណ្តុះបណ្តាល ព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៦ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ​បាន​មាន​ប្រសាសន៍ថា សម្រាប់​ក្រុម​ការងារ​បច្ចេក​ទេស រៀប​ចំតាក់​តែង​សេចក្តី​ព្រៀង​ច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មាន ​​ នេះ​ជា​លើក​ទី៣ ​ហើយ​ដែល​ភាគី​ពាក់​ព័ន្ធរៀប​ចំ វគ្គ​បណ្តុះ​បណ្តាល​​នេះឡើង ដើម្បីជជែក ទៅលើកខ្លឹមសារច្បាប់ ដែលខ្វះខាត់ និងអ្វីដែលត្រូវបំពេញបន្ថែម។

ឯកឧត្តម ជឿក់ថា ច្បាប់នេះមិនត្រឹមតែ ជាប្រយោជន៍ចំពោះប្រជាជន តែមួយមុខប៉ុណ្ណោះទេ តែច្បាប់នេះនិងបម្រើនដល់ ប្រយោជន៍ចំពោះ មជ្ឈដ្ឋានទូទៅ ទាំងអ្នករកស៊ី និអ្នកនយោបាយ និងផ្នែកដទៃជាច្រើនទៀត។ តាម​ការ​ឲ្យ​ដឹង​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រីច្បាប់នេះនិងចេញជារូបរាងឡើង ក្នុងកំលុង២ទៅ៣ឆ្នាំទៀត៕៣៤

២១

Related Articles

Back to top button
Close
Close