សម្តេច​ ហ៊ុន សែន ៖ រួម​គ្នា​ប្រឆាំង​គ្រឿងញៀន​ដែល​បំផ្លាញ​អនាគត របស់​យុវជន យុវនារី​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (២៩ មករា ២០១៦) ៖ ​នា​ព្រឹក​ថ្ងៃទី​២៩ មករានេះ សម្ដេច ហ៊ុន សែន ​បាន​​បង្ហោះ​សារលើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក​ផ្ទាល់​​របស់​សម្តេច​ដោយ​ បង្ហាញ​ថា បញ្ហា​គ្រឿងញៀន​បាន​ក្លាយជា​ប្រធានបទ​ដ៏​ធំ​របស់​ពិភពលោក របស់​តំបន់ និង​នៅតាម ប្រទេស​នីមួយៗ ។ ដោយឡែក សម្រាប់​កម្ពុជា​យើង គ្រឿងញៀន​បាន​នឹង​កំពុង​វាយលុក​បំផ្លាញ​អនាគត របស់​យុវជន យុវ​នារី​​មួយ​ចំនួន ដែល​ធ្វើអោយ​ពួក​គេ​ក្លាយជា​ជនរងគ្រោះ បណ្តាលមកពី​ពួក​ឧក្រិដ្ឋជន​ដែល​ជួញដូរ និង​ចែកចាយ​គ្រឿង​ញៀន​។

សម្តេច ​​បន្តថា នៅក្នុង​ស្ថានភាព​បែប​នេះ បាន​ដាក់​អោយ​មាតាបិតា អាណាព្យាបាល របស់​យុវជន យុវនារី​ដែល​ញៀន​គ្រឿង​ញៀន ស្ថិតក្នុង​ស្ថានភាព​ជា​ជន   រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​កូនចៅ​ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ទៅ​ទៀត​។ ពួកគាត់​ត្រូវ​សម្រក់​ទឹកភ្នែក​ដោយសារ​កូន គាត់​ត្រូវអស់  ប្រាក់កាស​ដោយសារ​កូន គាត់​បាត់​កិត្តិយស​ដោយសារ​កូន ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នៅពេលដែល​កូន​ទៅ   គម្រាម​ឪពុក​ម្តាយ និង​បាន​វាយ​ធ្វើបាប​ទារ​លុយ​ទៅ​ទិញ​គ្រឿងញៀន ។​ល​។

១សម្ដេច ​បន្តថា អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ទប់ស្កាត់​គ្រឿងញៀន និង​មាន​វិធានការ​អប់រំ​ផង និង​វិធានការ​ផ្លូវ​ច្បាប់​ផង ដែល​មាន​ការចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​សម្រាប់​អ្នកជួញដូរ និង​ចែកចាយ​គ្រៀង​ញៀន និង​រៀបចំ​មណ្ឌល​ដើម្បី​ធ្វើ​នីតិសម្បទារ​អ្នក​ដែល​ញៀន​គ្រឿងញៀន​។ សម្ដេច និង    ភរិយា បាន​ចូលរួម​ផ្គត់ផ្គង់​ថវិកា​ប្រចាំ​ខែ​សម្រាប់​មជ្ឈមណ្ឌល​៣ គឺ​២ នៅ​បាត់ដំបង និង ១ នៅ​បន្ទាយមានជ័យ ដើម្បី​បន្សាប​គ្រឿងញៀន​ដល់​អ្នកញៀន​គ្រឿងញៀន​។

​សម្ដេច​យល់ថា​ វិធានការ​ដែល​ចេញពី​រាជរដ្ឋាភិបាល កម្លាំង​មាន​សមត្ថកិច្ច និង​ពី​តុលាការ រហូត​ពន្ឋនាគារ វា​មិន​គ្រប់គ្រាន់​ទេ​។ ដើម្បី​បំបាត់​ចោល​នូវ​គ្រឿងញៀន​នេះ និង​ដើម្បី​ធានា​ប្រសិទ្ឋិភាព​បំបាត់ចោល​គ្រឿងញៀន ដើម្បី​កម្ពុជា​គ្មាន​គ្រឿងញៀន គឺ​មនុស្ស​ទាំងអស់ កុំ​សេព​គ្រឿងញៀន ហើយ​គ្រប់គ្នា​ត្រូវ​ឆ្លើយ​ថា “​ទេ​”​។ បុគ្គល​ម្នាក់ៗ មិន​ថា​ចាស់ ក្មេង ប្រុស ស្រី គឺ​ត្រូវ​ខិតខំ​ដោយ​ខ្លួនឯង​។ រីឯ​គ្រួសារ​នី​មួយៗ ត្រូវ​គ្រប់គ្រង​អប់រំ​កូនចៅ នៅក្រោម​អាណាព្យាបាល​អោយបាន​ល្អ​។ សាលារៀន គ្រូ សាស្ត្រាចារ្យ​ត្រូវ​ផ្តល់​ការអប់រំ​ចំពោះ​សិស្ស​និស្សិត​។

ចំពោះ ​សិស្ស និស្សិត តាមរយះ​សកម្មភាព​មិត្ត​អប់រំ​មិត្ត​អោយ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ដើម្បី​រួមចំណែក​ទប់ស្កាត់​គ្រឿងញៀន​។ ព្រះសង្ឃ​ក្នុង​និកាយ​ព្រះពុទ្ឋសាសនា ថ្នាក់ដឹកនាំ​សាសនា​អ៊ីស្លាម គ្រូ​ប្រដៅ​សាសនា​ក្នុង​គ្រឹះ​សាសនា ក៏​អាច​ចូលរួម​ក្នុង     ការងារ​នេះ​ដោយ​ការ​អំពាវនាវ​ដល់​បរិស័ទ​របស់​ខ្លួន​កុំ​អោយប្រព្រឹត្តិ​ គ្រឿងញៀន​។ ប្រព័ន្ឋ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ សិល្បៈករ សិល្បៈការិនី ពិធីការ ពី​ធី​ការ​នី​នៃ​វិទ្យុ និង​ទូរទស្សន៍ សុទ្ឋតែ​មាន​លទ្ឋភាព​ធ្វើ​បាន កុំ​អោយ​យុវជន​យុវនារី​សេព​គ្រឿងញៀន​។ ក្នុងនោះ​អ្នកលេង​ហ្វេ​ប៊ុគ (Facebook fans) ក៏​អាច​ចូលរួម​វិភាគទាន​តាម​រយះ​(Comments) លើ​បញ្ហា​គ្រឿងញៀន​ផង​ដែរ​

សម្ដេច ​យល់ថា បដិសេធ​គ្រឿងញៀន នោះ​មិន​មាន​អ្នកជួញដូរ​គ្រឿងញៀន ហើយ​ក៏​គ្មាន​ទីផ្សារ​ដើម្បី​លក់​គ្រឿងញៀន​ទៀត​ដែរ​។ សម្ដេច​បញ្ជាក់ថា សូម​បងប្អូន​កុំ​បារម្ភ​ថា​ខ្លាច​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​គ្មាន​ ការងារ​ធ្វើ ឬ​ខ្លាច​តុលាការ​គ្មាន​សំណុំរឿង​គ្រឿងញៀន​កាត់ក្តី និង​ខ្លាច​ពន្ឋធនាគារ​គ្មាន​មនុស្ស​ជាប់គុ​កដោ​យ​សារ​គ្រឿងញៀន​៕

Related Articles

Back to top button
Close
Close