អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនចាប់ពីថ្ងៃទី២៨ដល់៣១ ខែមករា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មករា ២០១៦) ៖ អគ្គិសនីកម្ពុជា តាមរយៈលិខិត បានជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និង ខេត្តស្វាយរៀង ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៨ ដល់ថ្ងៃអាទិ ត្យ ទី៣១ ខែមករា ឆ្នាំ២០១៦។
នេះ បើយោងតាមលិខិតចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ដែលមានការចុះហត្ថលេខាដោយ អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ។ ហើយការផ្អាកការផ្គត់ផ្គង់ចរន្តអ គ្គិសនីនេះ ដើម្បីធ្វើការជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងធ្វើការរុះរើគន្លងខ្សែបណ្ដាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕