ទទួលទាន​គ្រឿង​ស្រវឹង​កំរិតណា​ទើប​មិន​រួច​ពី​ការផាកពិន័យ​?

សារព័ត៌មាន​ Cambodia News​/

ការឃាត់ខ្លួន​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​ ជាតិ​ស្រវឹង​តាំងពី​ថ្ងៃ​ចាប់ផ្តើម​ អនុវត្ត​រហូត​មក​ដល់​​ពេលនេះ គឺ​ប្រមាណ​ជា​៣០​នាក់​ហើយ​។ អ្នក​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ត្រូវតែ​តម្កល់​ប្រាក់​ទុក​។ ចំពោះ​អ្នកបើកបរ​រថយន្ត​ត្រួវ​តម្កល់​ប្រាក់ ១,០០០​ដុល្លារ ដោយឡែក​អ្នកបើកបរ​ម៉ូតូ​ត្រូវ​តម្កល់​ប្រាក់ ២០០​ដុល្លារ​។​

នេះ ​បើ​តាម​ការ​ប្រាប់ឲ្យ​ដឹង​ដល់​វិទ្យុ​វាយោ ​ពី​លោក រុន រ័ត្ន​វាសនា​ប្រធាន​នាយកដ្ឋា​នគរបាលច​រា​ច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ កាល​ពី​​ល្ងាច​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៦។

លោក ​រុន រ័ត្ន​វាសនា​បាន​បន្តទៀតថា ជន​ណា​ដែល​បើកបរ​យានយន្ត នៅពេល​ដែល​ខ្លួន​ស្ថិត​ក្នុង​ភាពស្រវឹង ដោយ​មាន​ជាតិ​អាល់កុល​ចាប់ពី ០,៤០ (​សូន្យ​ក្បៀស​សែ​សិប​)មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬ​ចាប់ពី០,៨០(​ សូន្យ​ក្បៀស​ប៉ែតសិប​)ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ខែទៅ ៦ខែ ប៉ុន្តែ​តុលាការ​យល់ថា អ្នកបើកបរ​ទាំងនោះ​មិនទាន់​បង្ក​ជា​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​នោះ​ទេ​គឺ​ គ្រាន់តែ​ឲ្យ​ពួកគាត់ត​ម្ក​ល់​ជា​ប្រាក់ តែ​នៅ​រង់ចាំ​ការកាត់ក្តី​ពី​តុលាការ​។​ ក្នុងករណី​នេះ​សមត្ថកិច្ច​មិន​មាន​ សិទ្ធិ​ផាក​ទេ​គ្រាន់តែ​ឲ្យ​តុលាការ​ជា​អ្នក​ចាត់ការ​តាមច្បាប់​ព្រោះ​ជា​ សមត្ថកិច្ច​របស់​តុលាការ​៕

១

 

Related Articles

Back to top button
Close
Close