រដ្ឋាភិបាលផ្តល់តម្លៃ​ថ្មី លើប័ណ្ណបើកបរ​យានយន្ត និង​ប្តូរ ពន្យារ​ប័ណ្ណបើកបរ​គ្រប់​ប្រភេទ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៤ មករា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញសេចក្តីសម្រេចរួមគ្នាមួយកាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ លើ​ការផ្តល់​សេវាសាធារណៈរ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនក្នុងនោះ រួមមាន​​​៖ ការប្រឡង​យក​ប័ណ្ណបើកបរ​យានយន្ត និង​ប្តូរ ពន្យារ​ប័ណ្ណបើកបរ តម្លៃធ្វើស្លាកលេខម៉ូតូ រថយន្តថ្មី ជាដើម​។

2សេចក្តីសម្រេច បានឲ្យដឺងថា ការប្រឡង​យក​ប័ណ្ណបើកបរ​ទោចក្រយានយន្ត ប្រភេទ ក ( ម៉ូតូ ចាប់ពី ១២៦ CC ឡើងទៅ ) តម្លៃ ៣​ម៉ឺន​រៀល រយៈពេល​ផ្តល់​សេវា ១០ ថ្ងៃ ( ថ្ងៃ​ធ្វើការ ) មាន​សុពលភាព ១០ ឆ្នាំ​។ ចំ​ណែ​ការប្រឡង​យក​ប័ណ្ណបើកបរ​ឡើងវិញ ទោចក្រយានយន្ត ប្រភេទ ក ( ប្រឡង​ឡើងវិញ ក្រោយពី​ប្រឡង​លើក​មុន ធ្លាក់ ) ត្រូវ​បង់ថ្លៃ ប្រឡង​ទ្រឹស្តី ៥​ពាន់​រៀល និង​ថ្លៃ​ប្រឡង​ដៃចង្កូត ៧៥០០ រៀល​។ ចំណែក​ការប្តូរ ពន្យារ ប័ណ្ណបើកបរ​ទោចក្រយានយន្ត ប្រភេទ ក តម្លៃ ២​ម៉ឺន​រៀល​។​

​ចំណែក​ការប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត​ប្រភេទ ខ ( រថយន្ត​គ្រួសារ ៤ កៅអី ) តម្លៃ ៩ ម៉ឺន​រៀល រយៈពេល ១០ ថ្ងៃ ( ថ្ងៃ​ធ្វើការ ) មាន​សុពលភាព​រយៈពេល ១០ ឆ្នាំ​។ ប្រឡង​យក​ប័ណ្ណបើកបរ​ឡើងវិញ រថយន្ត​ប្រភេទ ខ បង់ថ្លៃ​ប្រឡង​ទ្រឹស្តី ២​ម៉ឺន​រៀល និង​ប្រឡង​ដៃចង្កូត ៣​ម៉ឺន​រៀល​។

​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ប្រភេទ គ ឃ តម្លៃ ៩៥.០០០ រៀល​។ ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ប្រភេទ ង តម្លៃ ១០​ម៉ឺន​រៀល​។​

​ក្នុងនោះ រាល់​ការប្តូរ ពន្យារ​ប័ណ្ណបើកបរ​រថយន្ត​គ្រប់​ប្រភេទ តម្លៃ ៣ ម៉ឺន​រៀល រយៈពេល​ផ្តល់​សេវា ១០ ថ្ងៃ ( ថ្ងៃ​ធ្វើការ )​។ រីឯ​ការបញ្ជាក់​ប័ណ្ណបើកបរ ជា​ភាសាបរទេស តម្លៃ ២៥.០០០ រៀល​៕

1

 

Related Articles

Back to top button
Close
Close