ខ្សែភ្លើង​ខ្សែកាប ​ដែលរាយ​ប៉ាយ​នឹង​ត្រូវ​ទម្លាក់ចុះ​ បង្កប់​ក្នុងដីវិញ​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៤ មករា ២០១៦) ៖ អាជ្ញាធរសាលារាជធានីភ្នំពេញបានប្រកាសប្តេជ្ញារៀបចំសណ្តាប់ធ្នាប់ខ្សែភ្លើង ខែ្សកាប ដែលកំពុងរាយ ប៉ាយលើអាកាស និងនៅលើដងផ្លូវសំខាន់ៗចំនួន៥ ឱ្យទម្លាក់ចុះដោយដាក់​បង្កប់ ក្នុងដីវិញ​ឱ្យបានរួច​រាល់នៅ ក្នុងឆ្នាំ២០១៦នេះ ដើម្បីធានាបាននូវសោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ។

តាមគម្រោងការរៀបចំបណ្តាញខ្សែភ្លើង និងខ្សែកាបអុបទិចជាលើកដំបូងក្នុងរាជធានីភ្នំពេញ នេះ នឹងត្រូវផ្តើមចេញពីមហាវិថីចំនួន៥ក្នុងនោះ រួមមានមហាវិថីព្រះនរោត្តម  មហាវិថីសហ​ព័ន្ធរុស្ស៊ី  មហាវិថីម៉ៅ សេទុង  មហាវិថីកម្ពុជាក្រោម  និងមហាវិថីព្រះមុនីវង្ស៕

1

 

Related Articles

Back to top button
Close
Close