ក្រសួងអប់រំជ្រើសរើសនិស្សិតស្ម័គ្រចិត្ត ១០០នាក់ ជួយបង្កើតក្លឹបសិក្សាគណិតវិទ្យា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មករា ២០១៦) ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២២ មករា នេះ បានប្រកាសជ្រើស រើសនិស្សិតស្ម័គ្រចិត្ត ១០០នាក់ ដើម្បីចូលរួម ជួយបង្កើត និងគាំទ្រក្លឹបសិក្សាគណិតវិទ្យា នៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ ទូទាំងប្រទេសកម្ពុជា។កាលបរិច្ឆេទនៃការជ្រើសរើសនេះ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៩ មករា។
លក្ខខណ្ឌនៃការ ជ្រើសរើសរួមមាន ទី១ជានិស្សិតដែលកំពុង សិស្សាឯកទេសគណិតវិទ្យា នៅតាមគ្រឹះស្ថានឧត្តមសិស្សា ,ទី២ មានមធ្យោបាយធ្វើដំណើផ្ទាល់ខ្លួន ,ទី៣ មានពេលវេលានៅថ្ងៃសៅរ៍ ឬថ្ងៃ អាទិត្យ ឬមានពេលវេលាទំនេរនៅពេលល្ងាច ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងទី៤ មានឆន្ទៈចូលរួមចំណែក និងវិភាគទានក្នុង កំណែទម្រង់វិស័យអប់រំ ពង្រឹងគុណភាពនៃការអប់រំ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា៕