ច្បាប់ចរាចរណ៍ថ្មីដែលចម្រូងចម្រាស់ត្រូវបានកែសម្រួលឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មករា ២០១៦) ៖ នៅល្ងាចថ្ងៃទី២១ ខែមករា ម្សិលមិញ កិច្ចពិភាក្សាទៅលើវិសោធនកម្មច្បាប់ចរាចរណ៍ថ្មី ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីកិច្ចប្រជុំបានបើកការពិភាក្សាគ្នាម្តងរួចមកហើយ កាលពីរសៀលថ្ងៃទី១៤ ខែមករា ដែលនាំដោយសម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក។
នៅក្នុងកិច្ចពិភាក្សាអស់រយៈពេលជិត៣ម៉ោង ដែលមានសមាសភាពចូលរួមសរុប៤៥នាក់ មកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានពិនិត្យកែសម្រួលមាត្រាពាក់ព័ន្ធដល់ការលុបចោលប័ណ្ណបើកបរប្រភេទក២ និងការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ចំនួន៤មាត្រា មានមាត្រា៨, ៤០, ៤១ និងមាត្រា៩០ ក្នុងនោះក៏មានការស្នើកែសម្រួលមាត្រា៤៨ ស្តីពីការផ្ទេរកម្មសិទ្ធយានយន្ត។
សោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមានការកែសម្រួលឡើងវិញទៅលើចំណុចមួយចំនួន គឺធ្វើឡើងក្រោយពីច្បាប់ថ្មីនេះ បានដាក់ឲ្យអនុវត្តកាលពីដើមឆ្នាំ២០១៦ ហើយការអនុវត្តនេះទៀតសោតមិនទាន់បានមួយសប្តាហ៍នោះទេ ត្រូវគេមើលឃើញថាមានការប្រទាំងប្រទើសយ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសមិនថានៅរាជធានី ឬខេត្ត។ ជាពិសេស ចម្រូងចម្រាស់ពីប្រជាពលរដ្ឋទៅលើការធ្វើប័ណ្ឌបើកបរម៉ូតូតែម្តង៕