បុរសម្នាក់ត្រូវតុលាការថៃកាត់ទោស ៦ឆ្នាំក្រោយប្រមាថស្ដេចតាម Facebook
សារព័ត៌មាន Cambodia News/
ថៃ (២១ មករា ២០១៦) ៖ តុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសបុរសម្នាក់ ឲ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំ បន្ទាប់ពីសរសេរសារ ឬ comment តាមបណ្ដាញសង្គម Facebook ដែលគេចាត់ទុកថាជាការ ប្រមាថរាជវង្សថៃ។
បទល្មើសឧក្រិដ្ឋនេះពីបទប្រមាថស្ដេច និងធ្វើសកម្មភាព ឧក្រិដ្ឋកម្មតាមកុំព្យូទ័រ ដោយបានបង្ហោះរូបថត ២សន្លឹកជាមួយសារប្រមាថ នៅលើ Facebook ចំពោះស្ដេច ភូមិបុល អាឌុលយ៉ាដេត ព្រះជន្ម ៨៨វស្សា។
ប៉ុន្តែបន្ទាប់ពីកាត់ទោសបុរសម្នាក់ឈ្មោះ Piya Julkittipan អាយុ ៤៦ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនតាំងពីខែធ្នូឆ្នាំ ២០១៤ ឲ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំមក ត្រូវបានក្រុមអង្គការសិទ្ធិមនុស្ស បានហៅថាជាការ កាត់ទោសធ្ងន់ធ្ងរបំផុត សម្រាប់បទល្មើសបែបនេះ៕