ការ​វាយប្រហារ​ក្នុង​សាកលវិទ្យាល័យ​នៅ​​ប៉ា​គី​ស្ថាន​ អ្នក​ស្លាប់​កើន​២១​នាក់​

សារព័ត៌មាន​ Cambodia News/

ប៉ា​គី​ស្ថាន (២១ មករា ២០១៦) ​៖ ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​បើក​ការ​វាយឆ្មក់​ដោយ​បាញ់ប្រហារ​ និង​បំផ្ទុះ​គ្រាប់បែក​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ Bacha​ Khan​ ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​នោះ​បណ្តាល​ឲ្យ​អ្នក​ស្លាប់​កើន​ដល់​២១​នាក់​ ។​

កងកម្លាំង​សន្តិសុខ​បាន​អះអាង​ថា​ ជន​វាយប្រហារ​វ័យក្មេង​បាន​លាក់ខ្លួន​នៅ​ក្នុង​បរិវេណ​ជិត​អគារ​សាកលវិទ្យាល័យ​ Bacha​ Khan​ ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ Charsadda​ ប្រទេស​ប៉ា​គី​ស្ថាន​ ហើយ​បាន​បន្លំ​ខ្លួន​ចូល​ទៅ​កាន់​បរិវេណ​សាលា​យ៉ាង​ប៉ិន​ប្រសប់​ និង​គ្មាន​ការ​ចាប់អារម្មណ៍​ពី​កងកម្លាំង​សន្តិសុខ​យាមកាម​នៅ​សាលា​នោះ​ ។​

ឆ្មាំ​យាមកាម​នៅ​សាកលវិទ្យាល័យ​ខាងលើ​នេះ​ម្នាក់​បាន​ប្រាប់​ AFP​ ថា​ ក្រុម​ជន​វាយប្រហារ​ទាំងនេះ​បាន​ឡើង​តាម​ជញ្ជាំង​របង​សាលា​ ហើយ​ធ្វើ​សកម្មភាព​បាញ់ប្រហារ​តែ​ម្តង​ ។​

ប៉ូលិស​ និង​ទាហាន​ និង​កងកម្លាំង​ពិសេស​របស់​រដ្ឋាភិបាល​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ទាំង​នៅ​លើ​ដី​ និង​ទាំង​នៅ​លើ​ដែនអាកាស​ និង​មិន​បាន​បង្អង់​យូរ​នោះ​ឡើយ​ គឺ​ធ្វើ​សកម្មភាព​ប្រហារ​សំដៅ​ទៅ​លើ​ក្រុម​ខ្មាន់កាំភ្លើង​ទាំងនោះ​តែ​ម្តង​ ។​ ប្រតិបត្តិការ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៣០​នាក់​រង​របួស​ផង​ដែរ​៕

2

 

Related Articles

Back to top button
Close
Close