UNESSCO ​​បញ្ចូល​ល្បែង​​ទាញព្រ័ត្រ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​​វប្បធម៌​ នៃ​មនុស្សជាតិ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២១ មករា ២០១៦) ៖ នៅ​ព្រឹក ថ្ងៃទី ២១ មករា នេះ តំណាង​អង្គការ UNESCO (​យូណេស្កូ​) បាន​ប្រគល់​វិញ្ញា​បន​ប័ត្រ​ទទួលស្គាល់ ការ បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ ដល់​ប្រទេស​កម្ពុជា​។​

ពិធី​ប្រគល់​និង​ទទួល​វិញ្ញាបនបត្រ នេះ ត្រូវបាន​ធ្វើឡើង​នៅ សារមន្ទីរ​ជាតិ ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

សូមបញ្ជាក់​ថា តាំងពី​ឆ្នាំ​២០១៣ មាន​ប្រទេស​៤ គឺ​ប្រទេស​កម្ពុជា កូរ៉េខាងត្បូង វៀតណាម និង​ហ្វ៊ីលីពីន ដែល​មាន​ល្បែង​ទាញព្រ័ត្រ​នេះ បាន​ផ្តួចផ្តើម​រៀបចំ​ឯកសារ​ដាក់​ស្នើ​ចុះ​បញ្ចូល​ល្បែង ទាញព្រ័ត្រ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ហើយ​គណៈកម្មការ​អន្តរជាតិ របស់ UNESCO បាន​សម្រេច​យល់ព្រម​ទទួលស្គាល់​ការចុះបញ្ជី​នេះ កាលពី ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៥ ៕

2

 

Related Articles

Back to top button
Close
Close