រដ្ឋបាល​​ក្រុង​ ​ស្រុក​ ​ខណ្ឌ ​ជា​​អ្នក​​ផ្តល់​​សេ​វា​​បញ្ជាក់​​ឯក​សារ​​សំ​គាល់​​យាន​យន្ត​​ថត​ចម្លង​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២០ មករា ២០១៦) ៖ ​ក្រសួងមហាផ្ទៃ បាន​សម្រេច​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ជា​អ្នក​ផ្ដល់​សេវា​ជូន​ពលរដ្ឋ ចំពោះ​ការបញ្ជាក់​លើ​ឯកសារ​ថតចម្លង​លើ​ប័ណ្ណ​សំគាល់​យាន្ត​យន្ត ចំណែក​ឯកសារ​ថតចម្លងលើ​ប័ណ្ណ​បើករថយ ន្ត ត្រូវបាន​ប្រគល់​ទៅឲ្យរដ្ឋបាល​រាជធានី ខេត្ត ជា​អ្នកអនុវត្ត​។​

តាមរយៈ​លិខិត​របស់​ក្រសួងមហាផ្ទៃ ផ្ញើ​មក​កាន់​អភិបាល​រាជធានី​ខេត្ត បានសរសេរថា ផ្អែក​តាម​តារាង​ឧបសម្ព័ន្ធ​នៃ​កម្រង​សេវា​រដ្ឋបាល របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ភ្ជាប់​នឹង​សេចក្ដីប្រកាស​អ ន្តរ​ក្រសួង​របស់ខ្លួន ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហ​រញ្ញ​វត្ថុ ការងារ​នីត្យានុកូលកម្ម (​ការបញ្ជាក់​ឯកសា​រថ​ត​ចម្ល​ង​) លើ​ប័ណ្ណ​សំគាល់​យាន្ត​យន្ត ត្រូវ​ប្រគល់​ទៅឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ជា​អ្នក​ផ្ដល់​សេ វា​ជូនប្រជា​ពលរដ្ឋ ចំណែក​​ឯក​សារ​​ថត​ចម្លង​​លើ​ប័ណ្ណ​បើករថយន្ត ត្រូវបាន​ប្រគល់​ទៅឲ្យ​រដ្ឋបាល​រាជធានី ខេត្ត ជា​អ្នកអនុវត្ត​៕

1

 

​​

Related Articles

Back to top button
Close
Close