សម្ដេច ហ៊ុន សែន ​រំលឹក​ពី​ខួប​២៨​ឆ្នាំ​នៃ​ការចរចារ​សន្តិភាពរ​វាង​ខ្មែរ និង​ខ្មែរ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២០ មករា ២០១៦) ៖ សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បង្ហាញ​ប្រវត្តិសាស្ត្រ​សំខាន់ៗ​មួយចំនួន​នៅក្នុង​បណ្ដាញ​ហ្វេ​ស ប៊ុ​ក​របស់​សម្ដេច​អំពី​ការចាប់ផ្ដើម​សន្តិភាព​នៅ​កម្ពុជា​។

ដោយ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៦​នេះ គឺជា​ខួប​២៨ ឆ្នាំ​ហើយ​នៃ​ការចរចា​សន្តិភាព​ដំណាក់កាល​ទី​២ រវាង​អតីត​ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និង​សម្ដេច​ហ៊ុន សែន​នៅ Saint -Germainen-en-Laye​។ ការចរចារ​លើក​ទី​១ គឺ​នៅ​ថ្ងៃទី ២ ខែ​ធ្នូ ១៩៨៧ នៅ Fere-en-Tardenois, ប្រទេស​បារាំង​ដែល​បាន​ចេញ​ជា​សេចក្តីប្រកាស​រួម​ក្នុង​ការស្វែងរក សន្តិភាព​ពិតប្រាកដ​សម្រាប់​កម្ពុជា​។

កិច្ច​ចារ​ចារ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី ២០ មករា ១៩៨៨ គឺ​​​បា​ន​​ពិភាក្សា​លើ​ទិដ្ឋភាព​រួម​ដើម្បី​រក​ដំណោះស្រាយ​ផ្ទៃក្នុង​រវាង​ខ្មែរ និង​ខ្មែរ​ដើម្បី​បញ្ចប់​សង្គ្រាម​ទាំងស្រុង​។​

សម្ដេច​បន្តថា បើ​ទោះបីជា​ពេល​នោះ សា​ធារ​ណះ​រដ្ឋ​ប្រជាមានិត​កម្ពុជា គ្រប់គ្រង​ទឹកដី និង​ប្រជាពលរដ្ឋ​ជាង​៩០%​ក៏ដោយ ក៏​ចំពោះ​ក៏​សម្ដេច​គិតថា ត្រូវតែ​ស្វែងរក​សន្តិភាព​អោយ​បាន​សម្រាប់​កម្ពុជា ហើ​យ​​​ត្រូវ​ទទួលយក​បងប្អូន​ជនភៀសខ្លួន​នៅតាម​ជំរំ​នានា​ពី​ព្រំដែន​កម្ពុជា​-​ថៃ វិលត្រឡប់​មក​រស់នៅ​ក្នុង​ប្រទេស​វិញ​។ សម្ដេច​បាន​សម្រេចចិត្ត​ថា ត្រូវតែ​បញ្ចប់​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ ទោះបី​ការចរចារ​ពេល​នោះ​​ជួប​និង​ការលំបាក​និង​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​យ៉ាងណា ក៏​ត្រូវតែ​ធ្វើការ​ចរចារ​ព្រោះ​វា​ល្អប្រសើរ​ជាង​ការប្រយុទ្ឋ​គ្នា​លើ​សមរភូមិ​យោធា​ដែល​ធ្វើឱ្យ​ឈាម​ខ្មែរ​ហូរ​មិនចេះចប់​។

​សម្ដេច​ថា ការ​ម្រេច​ចិត្ត​របស់​សម្ដេច​បាន​ធ្វើឲ្យ​កម្ពុជា​បាន​ទទួល​ផល​ចំណេញ និង​ឈ្នះ​ទាំងអស់គ្នា​មក​ទល់​សព្វថ្ងៃ​។​ជា​ចុងក្រោយ​សម្ដេច​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា សុខទុក្ខ​និង​ការរស់នៅ​របស់​ប្រ​ជា​ព​លរដ្ឋ​កាលពី ២៨ ឆ្នាំមុន និង​​ការ​រស់​នៅ​​សព្វ​ថ្ងៃ​​គឺ​​បាន​បញ្ជាក់​​ច្បាស់​​ថា សន្តិ​ភាព បាន​​ផ្តល់​​ឱកាស​​ដល់​​ព​ល​រដ្ឋ និង​​រាជរដ្ឋា​ភិបាល​​ក្នុង​​ការក​សាង និង​​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​​យើង​​កាន់​តែ​រីក​​លូត​លាស់​​ទៅ​​មុខ​​​៕

5

 

Related Articles

Back to top button
Close
Close