រោងការ ក្លាយ​ទៅជា​រោង​បុណ្យសព ក្រោយកូន​ក​ម្លោះត្រូវ​រថយន្តបុក​ស្លាប់

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (២០ មករា ២០១៦) ៖ កូនកម្លោះ និងកូនក្រមុំ វ័យ​២៤​ឆ្នាំ​ដូចគ្នា បាន​ប្រែ​ក្លាយរោង​អាពាហ៍ពិពាហ៍ ត្រឡប់​ទៅជា​រោង​បុណ្យសព​កូន​ក​ម្លោះទៅវិញ​ភ្លាមៗ បន្ទាប់ពីកូនកម្លោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលរោងការ។

ករណី ​កូន​ក​ម្លោះ​ដល់​ថ្ងៃ​ចូល​រោងការ ហើយ​ត្រូវ​រថយន្តបុក​ស្លាប់​នោះ កើត​នៅពេល​កូន​ក​ម្លោះ​ជិះ​ម៉ូតូ​ទៅ​ដឹក​មិត្តភក្តិ​អ្នក​កំដរ ដើម្បី​រៀបចំ​ពិធីសូត្រមន្ត​ចូល​រោងការ នា​ល្ងាច​ថ្ងៃ​១៧​ ខែមករា ឆ្នាំ២០១៦​។

បើតាម​លោក​អភិបាលស្រុក​ព្រៃនប់ ថ្លែងថា ក្រោយពី​កូន​ក​ម្លោះ​រងគ្រោះ​ឈ្មោះ ​ស្វាយ រឿន អាយុ ​២៤​ឆ្នាំ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់បាត់​បង់ជីវិត​នោះ មង្គល​ការដែល​គ្រោង​ធ្វើ​ផ្លូវការ​នៅ​ថ្ងៃ​១៨ ខែ​មករា ឆ្នាំ២០១៦ នៅ​ភូមិ​តា​នៃ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏ត្រូវ​បាន​លុបចោល ហើយ​ភាគី​ខាង​កូនក្រមុំ ឈ្មោះ ​អ៊ី​ត ចាន់ អាយុ ​២៤​ឆ្នាំ​ដូចគ្នា ក៏បាន​កែប្រែ​រោង​អាពាហ៍ពិពាហ៍ ត្រឡប់​ទៅជា​រោង​បុណ្យសព​ឧទ្ទិស​កុសល​ជូនទៅ​វិញ្ញាណក្ខន្ធ​កូន​ក​ម្លោះ​នោះវិញ​ភ្លាមៗ​ដែរ​៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

1

 

Related Articles

Back to top button
Close
Close