ជប៉ុន​​ចេញមុខ​​​អបអរ​ចំពោះ​​ប្រធានាធិបតី​​ទើប​ជាប់ឆ្នោត​​របស់​តៃវ៉ាន់​

សារព័ត៌មាន Cambodia News/

ជប៉ុន​​ (១៨ មករា ២០១៦) ៖ ​គណបក្សប្រឆាំង​គឺ​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ​របស់​លោកស្រី Tsai Ing-wen បាន​ទទួល​ជោគជ័យ​ក្នុងការ​ផ្ដួល​គណបក្សកាន់អំណាច​គួ​មីនតា​ង​កាលពី​ថ្ងៃ​ទី​១៦​មករា ខណៈ​ដែល​អ្នកបោះឆ្នោត​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​​លោកស្រី។ ​ប៉ុន្ដែអ្នកបោះឆ្នោតហាក់ដូចជា​បែរខ្នង​ដែរ ចំពោះ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​។

តែ​យ៉ាងណាក៏ដោយ ទីក្រុង​តូ​ក្យូ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ដែល​លោកស្រី Tsai​សម្រេចបាន ហើយក៏​បាន​គោរព​សរសើរ​ដល់​លិទ្ធិប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​បន្ថែមទៀ​ត​។​នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​។​

​សូមបញ្ជាក់​ថា ក្រោយពី​ការបោះឆ្នោត​នៅ​តៃវ៉ាន់ ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​បាន​ប្ដេជ្ញា​នឹង​ធ្វើការ​ដើម្បី​ស្វែងរក​សន្ដិភាព ស្ថេរភាព និង​ភាព​ជា​ដៃគូ​ជាមួយ​ចិន​។ ប៉ុន្ដែ​ចិន​ក៏​ព្រមាន​ទៅ​វិញ​ថា ចិន​អាច​សហការ​បាន​ក្នុងនាម​ជា​ដៃគូ ប៉ុន្ដែ​បើសិន​តៃវ៉ាន់​ចង់​ទាមទារ​ឯករាជ្យ​ផ្ដាច់ខ្លួន​ចេញ​ពី​ចិន​នោះ​មិន​បាន​ជាដាច់ខាត​។ ចិន​មិន​ព្រម​ឲ្យ​តៃវ៉ាន់ ធ្វើ​អ្វី​តាម​តែ​ចិត្ដ​ឡើយ​៕​​

4

Related Articles

Back to top button
Close
Close