ជម្លោះ​វាយ​តប់​នៅ​រោងចក្រ​ដំឡើង​ទូរសព្ទ iPhones នៅ​ចិន

រដ្ឋាភិបាលចិន បានបញ្ជូនប៉ូលិសជិត ៥ពាន់នាក់ ដើម្បីបំបែកជម្លោះវាយតប់គ្នា មួយ ក្នុងរោងចក្រនៅភាគខាងជើង ប្រទេសចិន។

ក្រុមហ៊ុន Foxconn ដែលក្រុមហ៊ុនដំឡើងទូរសព្ទ iPhones របស់ក្រុមហ៊ុន Apple បាន បិទដំណើរការរបស់ខ្លួន បន្ទាប់ពីកម្មករ ២ពាន់នាក់ វាយតប់គ្នានៅកន្លែង ស្នាក់ នៅរបស់ក្រុមហ៊ុន។

ប៉ូលិស កំពុងធ្វើការអង្កេតពីមូលហេតុនៃភាពចលាចលនេះ ប៉ុន្តែក្រុមហ៊ុន Foxconn អះអាងថា បញ្ហា កើតឡើងចេញពីជម្លោះផ្ទាល់ខ្លួន ដែលប្រែក្លាយទៅជាការ វាយតប់គ្នា។

លោក Geoffrey Crothall ដែលជាសមាជិកក្រុមយុទ្ធនាការពលកម្មនៅប្រទេសចិន ឲ្យដឹងថា កម្មករពុំមានឱកាសឬច្រកសម្រាប់រៀបរាប់ពីសារទុក្ខរបស់ខ្លួនឡើយ៕

(Radio Australia)

Related Articles

Back to top button
Close
Close