កញ្ញា ព្រឿង សិរីលក្ខណ៍ ម្តាយតាមឃ្វាលគ្រប់ពេល
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ១៤ មករា ២០១៦) ៖ កាលពីពេលថ្មីនេះ កញ្ញា ព្រឿង សិរីលក្ខណ៍ បានប្រាប់ថា ម្តាយរបស់នាងតែងតែតាមជាប់ ដើម្បីមើលការខុសត្រូវគ្រប់ដែលនាងចេញទៅសម្តែង ឬដើរម៉ូដ ហើយសភាពបែបនេះវាមិនមែនទើបតែកើតឡើងថ្មីនោះទេ គឺតាំងពីនាងផ្តើមចូលសិល្បៈតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។
វាជាការពិតគេសង្កេតឃើញថា គ្រប់សកម្មភាពសិល្បៈតាំងតែពីចូលសិល្បៈដំបូងរបស់តារាខ្ពស់ស្រឡះរូបនេះ តែងតែមានវត្តមានម្តាយរបស់នាងទៅតាមជាប់ជានិច្ច បើទោះបីជាគេងដឹងថា ម្តាយរបស់នាងជាអាជីវករដ៏មមាញឹកយ៉ាងណាក្តី។
តារាម៉ូ ដែលវ័យក្មេង ដែលមានរូបសម្រស់ និងពោរពេញដោយសមត្ថភាពរូបនេះបានបញ្ជាក់ផងដែរថា “ គ្រប់ពលេដែលខ្ញុំចេញទៅសម្តែង តែងតែមានម៉ាក់អ្នកមកចេញទៅជាមួយ មិនថាជាការចេញទៅសម្តែង ឬក៏ដើរម៉ូតតាមកម្មវិធីផ្សេងៗនោះឡើយ ហើយបើករណីដែលម៉ាក់ គាត់ជាប់រវល់ដែលមកអាចជូនខ្ញុំទៅបាននោះ ក៏មានប្អូនព្រោះរបស់ខ្ញុំទៅជាមួយដែរ ហើយម្យ៉ាងទៀតបើសិនជាមិនមានអ្នកម៉ាក់មកជាមួយខ្ញុំ ខ្ញុំមានអារម្មណ៍ថាហាក់ដូចជាមិនសូវមានភាពកក់ក្តៅនៅក្នុងចិត្តឡើយ ដូច្នេះខ្ញុំមិនអាចគ្មានវត្តមានម៉ាក់មកជាមួយខ្ញុំ ខណៈពេលចេញទៅសម្តែង ឬដើរម៉ូតនោះទេ”៕