មេដឹកនាំកូរ៉េខាងជើងប្រកាសពង្រីកសមត្ថភាពនុយក្លរអ៊ែរបន្ថែម
សារព័ត៌មាន Cambodia News/
កូរ៉េខាងជើង (១៣ មករា ២០១៦) ៖ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNAបានចេញផ្សាយកាលពីថ្ងៃទី១២មករាថា មេដឹកនាំកូរ៉េខាងជើងលោកKim Jong Unបានអំពាវនាវឱ្យអ្នកជំនាញ ត្រូវពង្រឹងនិងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរបន្ថែមទៀត។
ការប្រកាសរបស់លោកKim Jong Unនៅពេលនេះ បានធ្វើឡើងក្រោយពីប្រទេសជិតខាងខ្លួននិងប្រទេសអាមេរិកបានថ្កោលទោស លើសកម្មភាពការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើងកាលពីថ្ងៃទី០៦មករាកន្លងទៅ។
លោកKim Jong Unបានអះអាងថា ខ្លួននឹងពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើកូដកម្មនុយក្លេអ៊ែរជាមួយប្រទេសជិតខាងខ្លួន ជាពិសេសសហរដ្ឋអាមេរិក។ លោកថា បើប្រទេសណាហ៊ានបំពានលើដែនអធិបតេយ្យខ្លួននិងបង្កការគំរាមកំហែង កូរ៉េខាងជើងនឹងសងសឹកវិញមិនខាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២មករា សហរដ្ឋអាមេរិកបានបោះឆ្នោតអនុម័តច្បាប់ជាឯកច្ឆន្ទថានឹងពង្រីកការដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕