សម្តេចតេជោ ៖ កម្ពុជានឹងធ្វើស្ពានក្រោមទឹក និងស្ពានអាកាស៤ទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មករា ២០១៩) ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែត បានថ្លែងថា នាពេលខាងមុខនេះ កម្ពុជានឹងធ្វើស្ពានអាកាស ៤កន្លែងទៀត ដើម្បីបំពេញតម្រូវការ ពលរដ្ឋក្នុងការធ្វើដំណើរ ខណៈស្ពានអាកាស៥កន្លែង កំពុងដាក់ឲ្យប្រើប្រាស់ ។
សម្តេចបន្តថា រឿងស្ពានអាកាសនេះ មានអ្នកខ្លះ គេពេបជ្រាយថា មានតែស្ពានអាកាសតែមួយ សោះអួតនោះអួត សម្តេចថា បើមិនឲ្យអួតយ៉ាងម៉េច បើពីអតីតកាលកម្ពុជា ពុំមានស្ពានអាកាស ប្រើប្រាស់ដូចសម័យបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចទេ ដូច្នេះត្រូវតែអួត ។
សម្តេចបានថ្លែងទៀតថា “តិចទៀតនឹងធ្វើផ្លូវក្រោមទឹក ដោយមិនបាច់ធ្វើស្ពានឆ្លងទន្លេទៀតទេ ពេលនោះ យើងអួតទៀតហើយ ដល់ពេលមានច្រើនលែងអួតហើយ៕