សម្ដេច ហ៊ុន​ សែន នឹងជួយសម្រួលថ្លៃអគ្គិសនីជូនបងប្អូនប្រជាពលរដ្ឋនៅឆ្នាំ ២០១៧

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (១១ មករា ២០១៦) ៖ ទន្ទឹមនឹងការសម្រេចជាផ្លូវការ ស្តីពីការលើកលែងពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ឋិ ឬ សិទ្ឋិកាន់កាប់អចលនទ្រព្យនៅថ្ងៃនេះ សម្ដេចតេជោនឹងបន្តជួយសម្រួលលើថ្លៃអគ្គីសនីជូនបងប្អូនប្រជាពលរដ្ឋជាបន្តទៀតនៅឆ្នាំ ២០១៧ខាងមុខ។​

សម្ដេចតេជោបានលើកឡើងនៅក្នុងគេហទំព័រហ្វេស ប៊ុក របស់សម្ដេចថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ទៅចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញអគ្គីសនីរដ្ឋក្នុងបរិមាណ ពី ៥០ គីឡូវ៉ាត់ចុះក្រោមគឺបង់ថ្លៃត្រឹមតែ ៦១០ រៀល តែប៉ុណ្ណោះ ។

សម្ដេចតេជោ សង្ឃឹមថាការសម្រេចបន្ឋូរបន្ថយតម្លៃប្រើប្រាស់អគ្គីនីជូនបងប្អូនជនរួមជាតិ គឺពិតជានឹងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនរួមជាតិបានមួយកម្រិតធំជាមិនខាន៕ ​

Capture

 

Related Articles

Back to top button
Close
Close