អាមេរិក​​សម្ញែង​យន្ដហោះ​​ទម្លាក់​គ្រាប់​​B-52​​នៅ​កូរ៉េ​ខាងត្បូង​​

សារព័ត៌មាន​ Cambodia News/​​

អាមេរិក (១១​ មករា ២០១៦) ៖ ​​​អាមេរិក​ ក្រោយពេល​រិះគន់​ដល់​កូរ៉េខាងជើង​រឿង​បាញ់​គ្រាប់បែក​អ៊ីដ្រូសែន​រួចហើយ អាមេរិក​បាន​សម្ញែង​បង្ហាញ​យន្ដហោះ​ទម្លាក់គ្រាប់​​B-52 ជា​យន្ដហោះ​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន ចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន​នៅ​កោះ​Guam​។

2យន្ដហោះ​អាមេរិក​ត្រូវបាន​គេ​ឃើញ​វត្ដ​មាន​កាលពី​ថ្ងៃ​ទី​១០​មករា ដោយ​ហោះ​ក្នុង​កម្ពស់​ទាប​មែនទែន​ពី​លើ​មូលដ្ឋាន​ទ័ពអាកាស​Osan Air Base របស់​កូរ៉េ​ខាងត្បូង អម​ដោយ​យន្ដហោះ​ចម្បាំង​ពីរ​គ្រឿង​ទៀត​គឺ ប្រភេទ​F-16​របស់​អាមេរិក និង​ប្រភេទ​F-15​របស់​កូរ៉េ​ខាងត្បូង មុន​​ត្រឡប់​ទៅមូ​លដ្ឋា​ន​វិញ​លើ​កោះ​Guam​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​កងទ័ព​អាមេរិក​នៅក្នុង​សេចក្ដីថ្លែងការណ៍​។

​នៅ​ទីក្រុង​វ៉ាស៊ីនតោន ប្រធាន​គ្រប់គ្រង​មន្ដ្រី​នៅ​សេត​វិមាន​អាមេរិក​លោក​Denis McDonough បាន​និយាយ​កាលពី​ថ្ងៃ​ទី​១០​មករា​ថា ការហោះហើរ​នៅពេលនេះ​គឺជា​ការបង្ហាញ​ពី​មិត្ដភាព​យូរអង្វែង​និង​ជ្រាលជ្រៅ​បំផុត​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​។ លោក​បន្ដថា អាមេរិក​និង​បន្ដ​ធ្វើការ​ជាមួយ​ចិន និង​រុស្ស៊ី ព្រមទាំង​សម្ព័ន្ធមិត្ដ​ផ្សេង​ទៀត​មានជ​ប៉ុននិ​ង​កូរ៉េខាងត្បូង ដើម្បី​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ប្ដេជ្ញាចិត្ដ​អនុវត្ដន៍​ការកម្ចាត់​ចោល​អាវុធ​នុយក្លេអ៊ែ​ររបស់ខ្លួន​។​

គួរ​កត់សម្គាល់​​ដែរ​ថា ឲ្យតែ​អាមេរិកនិង​កូរ៉េខាងត្បូង​បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​បន្ដិច​លើ​វិស័យ​យោធា កូរ៉េ​ខាងជើង​ក៏​ប្រតិកម្ម​ភ្លាម ព្រោះ​គិតថា​ប្រទេស​ទាំង​ពីរ​កំពុង​រៀប​ផែនការ​ឈ្លានពាន​កូរ៉េខាងជើង​។ កន្លងមក មាន​ការធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េ​ខាងត្បូង​និង​អាមេរិក​ជា​ឧទាហរណ៍​ស្រាប់​៕

​​

Related Articles

Back to top button
Close
Close