ចាប់ពីឆ្នាំ២០១៦ កម្មករ-កម្មការិនី នឹងទទួលបានរបបថែទាំសុខភាពដោយឥតគិតថ្លៃ
សារព័ត៌មាន Cambodia Newsw/
ភ្នំពេញ (០៦ មករា ២០១៦សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ ដាក់ឱ្យអនុវត្តរបបថែទាំសុខភាពដល់កម្មករ សម្រាប់ឆ្នាំ២០១៦ ដូច្នេះចាប់ពីឆ្នាំ ២០១៦តទៅ បងប្អូន កម្មករ កម្មការិនី នឹងទទួលបានរបបថែទាំសុខភាពដោយឥតគិតថ្លៃ។

លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡារជាតិបបសន្តិសុខសង្គម បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា អនុក្រឹត្យស្តីពីការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិ នៃច្បាបស្តីពីការងារ ហើយមានតែអង្គភាពបេឡារជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារមួយគត់ ដែលជាស្ថាប័នមានសមត្ថកិច្ច ក្នុងការអនុវត្តរបបសន្តិសុខសង្គម សម្រាប់កម្មករនិយោជិត។
ជាមួយគ្នានេះ នៅពេលរបបថែទាំសុខភាពនេះ ត្រូវបានដាក់ឱ្យដំណើរការហើយ គឺបងប្អូន កម្មករ-កម្មការិនី ទៅទទួលសេវាពិនិត្យសុខភាព និងសេវាព្យាបាល ដោយឥតគិតថ្លៃ ពីមូលដ្ឋានសុខាភិបាលទាំង មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងផ្តល់សេវាឱ្យប.ស.ស ចំណែកការចំណាយ លើការទូទាត់សេវាមន្ទីរពេទ្យ គឺជាបន្ទុកប.ស.ស៕