សម្ដេច ហ៊ុន សែន ប្រកាសសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី៤បន្ថែមទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មករា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពឲ្យសាលារាជធានីភ្នំពេញ ៖ ១- ស្ថាបនាស្ពានអាកាសក្បាលថ្នល់បន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ២- សាងសង់ផ្លូវក្រោមដីចំណុចប្រសព្វស្តុបបេកាសេ ស្ថិតក្នុងខណ្ឌដូនពេញ ៣- ស្ថាបនាស្ពានអាកាសមួយទៀតនៅស្តុបផ្សារដីហុយ ខណ្ឌសែនសុខ និង ៤- កំពុងសិក្សាឲ្យធ្វើស្ពានអាកាសល្បឿនលឿនក្នុងរាជធានីភ្នំពេញដោយមានការវិនិយោគពីក្រុមហ៊ុនឯកជន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅពេលដែលសម្តេចអញ្ជើញជាអធិបតី សម្ពោធស្ពាន អាកាស និងផ្លូវក្រោមដី តិចណូ នាព្រឹកថ្ងៃទី០៥ មករា នេះ ដោយប្រើឈ្មោះជាផ្លូវការ “ស្ពានអាកាស៥មករា”៕