ស្ពានអាកាស តិចណូ មានឈ្មោះជាផ្លូវការ ថា “ស្ពានអាកាស ៥ មករា”

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (០៥ មករា​ ២០១៦) ៖ ស្ពានអាកាស ទី ៤ ដែលទើបតែ រំលេច នៅក្នុងទឹកដីខណ្ឌ ទួលគោក រាជធានីភ្នំពេញ ត្រូវបាន សម្តេច តេជោ ប្រសិទ្ធិនាមថា ជាស្ពានអាកាស ៥ មករា ហើយនឹងត្រូវដាក់សម្ភោធ ជាផ្លូវការនៅថ្ងៃទី ៥ មករា ដូចគ្នា នៅព្រឹកនេះ។ ការដាក់សម្ភោធ ស្ពានអាកាស ៥ មករា ថ្មីនេះ ធ្វើឡើង ក្រោម អធិបតីភាព របស់សម្តេច អគ្គមហាសេនាបតិ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ព្រមជាមួយមន្ត្រីធំៗ ក្នុងជួររដ្ឋាភិបាល។

Captureសម្តេចតេជោ ហ៊ុន សែន បានធ្វើការ សរសេរ នៅក្នុងទំព័រ Facebook របស់សម្តេចថា “ស្ពានអាកាសតិចណូ គឺនឹងមានឈ្មោះជាផ្លូវការថា “ស្ពានអាកាស៥មករា” (5 Makara Sky Bridge) នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃស្អែក ទី៥ មករា ឆ្នាំ ២០១៦ នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពិតណាស់ គឺមានស្ពាន មានសង្ឃឹម និងមានឱកាសកាន់តែច្រើនឡើងៗ ក្នុងការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។ សូមប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា”។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាស ៥ មករា បានចំណាយ ថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ និងធ្វើការ សាងសង់ដោយក្រុមហ៊ុន OCIC៕

 

Related Articles

Back to top button
Close
Close