សម្តេច ហ៊ុន សែន នឹងប្រកាសការបញ្ចុះ តម្លៃសម្រាប់ប័ណ្ណបើកបរ នៅព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មករា ២០១៦) ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ ”ស្ពានអាកាស ៥មករា” នឹងត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនឹងនេះដែរ សម្តេចតេជោនឹងប្រកាស បើកការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដី៤កន្លែងបន្ថែមទៀត។
តាមរយៈទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានឲ្យដឹងថា “ថ្ងៃនេះសម្តេចតេជោ នឹងមានដំណឹងល្អៗជាច្រើនថែមទៀត សម្រាប់ជនរួមជាតិ រួមទាំងការបញ្ចុះតម្លៃសម្រាប់ប័ណ្ណបើកបរ និង ការមិនអោយបង់ថ្លៃចំពោះម្ចាស់យានយន្តដែលរស់នៅ តាមបណ្តោយបញ្ជោរ បង់លុយផ្លូវជាតិលេខ ៤។”