លោក ហ៊ុន ម៉ានី ប្រកាសពីបំណងចង់ក្លាយជានាយករដ្ឋមន្ត្រី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ ធ្នូ ២០១៥) ៖ ថ្លែងនៅក្នុង “វេទិកាសង្គម និងនយោបាយ” របស់វិទ្យុវាយោ កាលពីថ្ងៃទី៣០ ខែធ្នូ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាកូនប្រុសពៅរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសពីបំណង ចង់ក្លាយជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា។
លោក ហ៊ុនម៉ានី បានបញ្ជាក់ថា “តាមពិតទៅ បើសិនជាខ្ញុំ ជាលក្ខណៈបុគ្គល និងជាយុវជនខ្មែរមួយរូប ខ្ញុំគិតថា ក្លាយជានាយករដ្ឋមន្ត្រី គឺជាគោលបំណងរបស់ខ្ញុំ ក៏ដូចជា គោលបំណងរបស់យុវជនដទៃថែមទៀតដែរ តែខ្ញុំសូមបញ្ជាក់ថា ហេតុអ្វី? ព្រោះថា ក្លាយទៅជានាយករដ្ឋមន្ត្រី ខ្ញុំគិតថា យុវជននិមួយៗ គួរតែដាក់សុបិន្ត ដើម្បីទទួលនូវតួនាទីនេះ។
លោក ហ៊ុនម៉ានី បន្តថា ព្រោះថា តួនាទីជានាយករដ្ឋមន្ត្រី មិនមែនគឺជាឋានៈទេ ក៏ប៉ុន្តែ គឺជាកិត្តិយសមួយដ៏ធំធេង ក្នុងការបម្រើប្រទេសជាតិ ដោយមានភាពទទួលខុសត្រូវ ហើយនិងដើម្បីធ្វើយ៉ាងណា ជាការនាំទិស និងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តថែមទៀត”៕