ម្តាយនិងកូនស្រីរបួសធ្ងន់ក្នុងករណី​​កាប់​​សម្លាប់​​​​មួយ​គ្រួសារ​ នៅ​​ខេត្ត​ព្រះសីហនុ​ បានស្លាប់

សារព័ត៌មាន​ Cambodia News/

ព្រះសីហនុ ( ៣១ ធ្នូ ២០១៥) ៖ ករណី​កាប់​ប្រហារ​ដោយ​ពូថៅ​លើ​ជនរងគ្រោះ​មួយ​គ្រួសារ នៅ​តំបន់​ក្បាល​ឆាយ ក្រុងព្រះសីហនុ​នោះ រហូតមកដល់​ពេលនេះ ជនរងគ្រោះ​ជា​ម្តាយ និង​កូនស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ បាន​ស្លាប់​ហើយ​។​

គួរ​រំលឹក​ថា​ករណី​កាប់​ប្រហារ​ដោយ​ពូថៅ ប៉ង​សម្លាប់​មួយ​គ្រួសារ បានកើតឡើង​កាលពី​វេលា​ម៉ោង​០១:៣០​នាទី​យប់ ថ្ងៃទី​២៩ ខែ​ធ្នូ ២០១៥ ដែល​បាន​បណ្តាល​ឲ្យ​សមាជិក​មួយ​គ្រួសារ​មាន​គ្នា​៧​នាក់ រង​របួសធ្ងន់​និង​ស្រាល ដេក​រណួករណែល​ក្នុងថ្លុក​ឈាម គួរឲ្យ​រន្ធត់ ឋិត​នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​៕

1

 

Related Articles

Back to top button
Close
Close