គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០ ខែធ្នូ ​ស្លាប់ ០១​នាក់ របួសធ្ងន់​ស្រាល ០៥​នាក់​

សារព័ត៌មាន Cambodia News​/

ភ្នំពេញ (៣១ ធ្នូ ២០១៥) ៖ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន ០២​លើក យប់ គ្មាន បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០១​នាក់ ( ស្រី ) របួសធ្ងន់ ០២​នាក់ (​ស្រី​) របួសស្រាល ០៣​នាក់ (​ស្រី ០២ ) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ០៦​នាក់ (​យប់ គ្មាន​)​។​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ០៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ០៣​គ្រឿង រថយន្ត​ធុន​តូច ០១​គ្រឿង​។​​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន ០១​លើក និង​បត់​គ្រោះថ្នាក់ ០១​លើក​។​

​រថយន្ត​ពិន័យ សរុប​ចំនួន ១២០​គ្រឿង (​រថយន្ត​ធំ ៥០​គ្រឿង​) ស្មើនឹង ១២០​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៥៩​គ្រឿង ស្មើនឹង ៥៩​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៦១​គ្រឿង ស្មើនឹង ៦១​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៤៨​គ្រឿង​ផងដែរ​៕

1

 

Related Articles

Back to top button
Close
Close