សាសា បោះទុនរាប់ម៉ឺនដុល្លារដើម្បីវិនិយោគជំនួយថ្មី ក្រោយជួបរឿងស៊យផ្ទួនៗ
សារព័ត៌មាន Cambodia News/
កម្សាន្ត (៣០ ធ្នូ ២០១៥) ៖ ក្រោយពីជួបប្រទះរឿងអាស្រូវជាបន្តបន្ទាប់ ដែលចុងក្រោយនេះទទួលរងនូវអំពើរហឹង្សាពីសំណាក់លោក សុខ ប៊ុន ពេលនេះ អតតីអពិធីការិនីក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ CTN កញ្ញា សាសា បានក្លាយជាថៅកែស្រី Relak Restaurant and Pud ដែលមានទីតាំងនៅខេត្តសៀមរាប។
ថ្មីៗនេះកញ្ញា សាសា បានបោះទុនរាប់ម៉ឺនដុល្លារដើម្បីវិនិយោគជំនួយថ្មី ដែលជាក្តីស្រមៃរបស់នាងយូរមកហើយ។ បើពិនិត្យតាមការតុបតែងលំអរ Relak Restaurant and Pud របស់នាងគឺមានភាពទាក់ទាញគួរសម ដែលហាងរបស់នាងនេះបានចាប់បើកកាលពីថ្ងៃទី២៩ ធ្នូ ម្សិលមិញ។
ចំពោះការបោះទុនរាប់ម៉ឺនដុល្លារដើម្បីវិនិយោគជំនួយថ្មីនេះ កញ្ញា សាសា បានរំពឹងថា ហាងរបស់នាងនឹងមានដំណើរការល្អប្រសើរ។ សម្រាប់ការចំណាយដើមទុនរាប់ម៉ឺនដុល្លារដើម្បីបង្កើតជំនួនញមួយនេះគេនៅមិនទាន់ដឹងច្បាស់ថា ជាការចូលហ៊ុន ជាមួយមិត្តភក្ភិឫយ៉ាងណានោះទេ៕