ស្លាប់ម្នាក់ របួសជាង ២៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍តាមបណ្តោយផ្លូវទំនប់កប់ស្រូវ

សារព័ត៌មាន​ Cambodia News /

ភ្នុំពេញ (២៩ ធ្នូ ២០១៥) ៖ នៅវេលាម៉ោង៦៖២០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវអូឌឹមកប់ស្រូវ ភូមិជ្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកទឹកកកមួយគ្រឿង បានបើកយ៉ាងលឿន ហើយជ្រុលទៅបុករថយន្តដឹកក្រុមកម្មករកាត់ដេរមួយគ្រឿង នៅពីមុខបណ្តាលកម្មការិនីម្នាក់ ត្រូវរថយន្តបង្ក កិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:កម្មករ២៣នាក់ រងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅមន្ទីរពេទ្យ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញមានរថយន្តដឹកកម្មករកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែរថយន្តដឹកទឹកកក មកបុកពីក្រោយបណ្តាលកម្មការិនីម្នាក់ធ្លាក់ពីលើរថយន្ត ក៏ត្រូវរថយន្តបង្កកិនបែកក្បាលស្លាមភ្លាមៗតែម្តង។ ដោយឡែកកម្មការិនីផ្សេងទៀត បានធ្លាក់មកក្រោម និងប៉ះទង្គិចជាមួយរថយន្តរងរបួសធ្ងន់ស្រាល ចំនួន២៣នាក់ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នារីរងគ្រោះឈ្មោះហ៊ឹម ផល្លាអាយុ ២៣ឆ្នាំ រស់នៅភូមិម្តិញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

2

13

Related Articles

Back to top button
Close
Close