ក្រសួង​អប់រំ​​ពង្រឹង​​ការសរសេរ​​តាម​អាន​​ចាប់ពី​ថ្នាក់​ទី​១​​ដល់​ ទី​៩​

សារព័ត៌មាន​​​ Cambodia News​/

ភ្នំពេញ (២៨ ធ្នូ ២០១៥) ៖ ដើម្បី​ឲ្យ​ការរៀន និង​បង្រៀន​សរសេរ​តាម​អាន​នៅ​កម្រិត​បឋមសិក្សា​ចាប់ពី​ថ្នាក់​ទី​១ ដល់​ទី​៩ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីណែនាំ​បន្ថែម​ម៉ោង និង​ពង្រឹង​ការសរសេរ​តាម​អាន​ដល់​សិស្ស​។​

នៅក្នុង​សេចក្ដីណែនាំ​បានបង្ហាញ​ថា ការបង្រៀន​សរសេរ​តាម​អាន ត្រូវ​ប្រើប្រាស់​ម៉ោង​សិក្សា​ដែល​បាន​កំណត់​ក្នុង​កម្មវិធីសិក្សា​ភាសា​ខ្មែរ​ដោយ​បែងចែក​ច្បាស់លាស់​ក្នុង​កាលវិភាគ​ប្រចាំ​សប្ដាហ៍​។

ការបង្រៀន​សរសេរ​តាម​អាន ត្រូវ​បង្រៀន​នៅក្រោយ​អំ​ណាន ឬ​ក្រោយ​ការ​ស្ដាប់ និង​សំណេរ​ក្នុង​ផ្នែក​វាយតម្លៃ បន្ថែម​លើ​ម៉ោង​សរសេរ​តាម​អាន​ដែល​មាន​ស្រាប់​លើ​សៀវភៅ​គ្រូ​។

ក្រៅ​ពី​ការប្រ់ប្រាស់​ម៉ោង គ្រូ​ត្រូវ​រៀបចំ​អត្ថបទ​សម្រាប់​សរសរ​តាម​អាន ដោយមាន​អត្ថបទ​ដកស្រង់ ឬ​អត្ថបទ​តែង​ដោយ​ខ្លួនឯង ហើយ​អត្ថបទ​ដែល​លើកយក​មក​ឲ្យ​សិស្ស​សរសេរ អាច​ជា​កន្សោមពាក្យ កថាខណ្ឌ អត្ថបទ​ខ្លីៗ ឬ​ជា​វគ្គ​ដកស្រង់​ផ្នែក​ណាមួយ​នៃ​រឿង ដែល​មាន​កម្រិត​ទំហំ និង​ខ្លឹមសារ​សមស្រប​នឹង​រយៈពេល​នៃ​សំណេរ​៕

7

Related Articles

Back to top button
Close
Close